ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួន៥០០០នាក់ស្លាប់នៅសមុទ្រមេឌីទែរ៉ាណេនៅក្នុងឆ្នាំ២០១៦

ចែករំលែក៖

តាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនអ្នកស្លាប់១០០នាក់ទៀត នៅសមុទ្រប្រទេសអីតាលីកាលពីថ្ងៃទី២២ ខែធ្នូ ធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងឆ្នាំ២០១៦នេះ កើនឡើងរហូតដល់ទៅ ៥០០០នាក់។

ចំនួនជនភៀសខ្លួនស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ពេលព្យាយាមស្វែងរកឱកាសរស់នៅប្រទេសតំបន់អឺរុប ដែលមានជីវភាពល្អប្រសើរជាង កើនឡើងខ្ពស់នៅក្នុងឆ្នំា២០១៦ ដោយសារតែការរស់នៅក្នុងប្រទេសរបស់ខ្លួន ប្រឈមនឹងការស្លាប់គ្រាប់ពេលដោយសារសង្គ្រាមស៊ីវិល ទើបប្រថុយគ្រោះថ្នាក់បែបនេះ។ នៅឆ្នាំ២០១៦ ជនភៀសខ្លួនចូលអឺរ៉ុបកើនឡើងច្រើនជាងឆ្នាំ២០១៥ ។

នៅក្នុងឆ្នាំ២០១៥មក ពលរដ្ឋប្រមាណ ជាង១លាននាក់ធ្វើដំណើរឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេ ភាគច្រើនមកពីប្រទេសទួរគីចូលទៅកាន់ប្រទេសក្រិច ហើយមានអ្នកស្លាប់៣៧៧១នាក់។ នៅក្នុងឆ្នាំ២០១៦ មានជនភៀខ្លួនប្រមាណតែ៣៦០ពាន់នាក់ប៉ុណ្ណោះ តែមានអ្នកស្លាប់ ច្រើនជាងឆ្នាំ២០១៥ ដោយមានរហូតដល់ជាង៥ពាន់នាក់។

លោក William Spindler អ្នកនាំពាក្យអង្គការ UNHCR បានបញ្ជាក់ថា តាមតួលេខថ្មីបំផុតដែលយើងទទួលបាន នៅក្នុងការលិចនាវាកាពីថ្ងៃទី២២ ខែធ្នូ នៅសមុទ្រអីតាលី បណ្តាលឲ្យស្លាប់ជាង១០០នាក់នោះ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងខ្ពស់លើសពីការស្មាន៕ ម៉ែវ សាធី

vuotbien_yfvd


ចែករំលែក៖