ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៤ខែធ្នូ្នឆ្នាំ២០១៦បុរសម្នាក់បានមកប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែជួយវែកមុខជនសង្ស័យក្រោយពីខ្លួនគេបានចាញ់ល្បិចបុរសម្នាក់ និងស្ត្រីម្នាក់រហូតដល់ទៅពីរលើកផ្ទួនគ្នាក្នុងរយៈពេលមិនដល់មួយខែផងនោះ ។
មន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថាជនរងគ្រោះក្នុងករណីឆបោកនោះមានឈ្មោះហង្សណារ័ត្នភេទប្រុសអាយុ៣៩ឆ្នាំមានមុខរបរជាងឈើមានទីលំនៅភូមិស្រះថ្កុលឃុំស្រះថ្កុលស្រុកស្រ ឯមខេត្តព្រះវិហារ។
ចំណែកជនដែលប្រើល្បិចឆបោកលើកទី១នោះ មានឈ្មោះពៅភេទប្រុសអាយុ៣៥ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងស្ត្រីម្នាក់ដែលប្រើល្បិច ឆបោកលើកទី២មិនស្គាល់ឈ្មោះមាន អាយុប្រ ហែលជាង៣០ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវរថភ្លើងភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាការចាញ់បោកលើកទី១ជនខិលខូចប្រើល្បិចស៊ីដាច់អស់លុយនិងម៉ូតូគុបមូល មួយគ្រឿង និងលើកទី២ជនរងគ្រោះបាន ចាញ់ល្បិចស្រីស៊ីដាច់ អស់លុយខ្មែរ៨០ម៉ឺនរៀល លុយបាត៥.០០០បាត(លុយថៃ)និងទូរស័ព្ទដៃចំនួន២គ្រឿង នៅយប់ថ្ងៃទី២៣ខែធ្នូរឆ្នាំ២០១៦នៅផ្ទះសំណាក់លេខ៨៥ផ្លូវលេខ ៧០ភូមិទួលសង្កែសង្កាត់ទូលសង្កែខណ្ឌឬស្សីកែវ ។លុះមកដល់ម៉ោង១០ថ្ងៃទី២៤ខែធ្នូរឆ្នាំ២០១៦នេះ ជនរងគ្រោះឡើងមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឲ្យជួយអន្តរាគមន៍រឿងនេះ។
យ៉ាងណាបុរសរងគ្រោះមិនបានបញ្ជាក់ឲ្យដឹងថា ការចាញ់បោកមនុស្សពីរនាក់ខាងលើ នេះដោយវិធីអ្វីខ្លះនោះទេ ខណៈដែលគាត់ហាក់មានការអៀនខ្មាស និងមិនសូវនិយាយច្រើន ឲ្យគេឯងដឹងនោះ ៕ ប្រាថ្នា