ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លូន ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ ហើយផ្ទុះហិង្សាដាក់គ្នា រួចចាក់ប្រពន្ធ និងដែកចំពុះទង់ចំកបណ្តាលអោយរងរបួសធ្ងន់។
ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៣ ខែធ្នូ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនដៃដល់ជាប្តីដែលឃាត់ខ្លួនឈ្មោះ រឹម កៅ ហៅនួក អាយុ២៤ឆ្នាំ បានចាក់ប្រពន្ធឈ្មោះ រី ម៉ា អាយុ២១ឆ្នាំ មួយចំពុះទង់ចំបំពង់កបណ្ដាលអោយសន្លប់ស្ដូកស្ដឹង ។ ក្រោយពីកើតហេតុជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានអោយដឹងថា គេឮប្តីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង មួយសន្ទុះក្រោយមកក៍ស្រាប់តែឮប្រពន្ធស្រែកអោយជួយ អ្នកក្បែខាងបានរាយការណ៍ទៅសមត្ថកិច្ច ពេលចុះមកដល់កន្លែងកើតហេតុ ឃើញប្រពន្ធរងរបួសធ្ងន់ ត្រង់ក ប្រញាប់បញ្ជូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ ចំណែកឯប្តីក៍ត្រូវឃាត់ខ្លួនភ្លាមៗផងដែរ ៕ ចន្ថា