ព័ត៌មានទាន់ហេតុការណ៍៖

លោកអូបាម៉ា ចុះហត្ថលេខាងលើច្បាប់ចំណាយសម្រាប់ការពារជាតិ និងកាត់បន្ថយសហការផ្នែកយោធាជាមួយរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា នៅចុងអាណត្តិរបស់លោកបានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិ និងកាត់បន្ថយសហការផ្នែកយោធាជាមួយរុស្ស៊ី ។

នៅក្នុងច្បាប់ ដែលលោកអូបាម៉ា បានចុះហត្ថលេខានោះ មិនមានគម្រោងចំណាយណាមួយសម្រាប់ក្រសួងការពារជាតិ នៅឆ្នាំ២០១៧សម្រាប់សហការផ្នែកយោធាជាមួយរុស្ស៊ី ។

សេចក្តីព្រាងច្បាប់ថ្មី ដែលបានអនុញ្ញាតឲ្យ រដ្ឋាភិបាលអាមេរិក ចំណាយជាទឹកប្រាក់ ប្រមាណសរុបជា ៦១៨,៧ពាន់លានដុល្លារ ដែល រួមមានទាំងការចំណាយ ទៅលើការឡើងប្រាក់បៀវត្តន៍ របស់កងកម្លាំងយោធា ជាមួយនឹងអត្រាកើនឡើង ២,១ភាគរយបើទោះបី ជាលោកអូបាម៉ាធ្លាប់បាន ប្រកាសហើយថា អត្រានៃការឡើងប្រាក់ខែ យោធាគឺមានត្រឹមតែ ១,៦ភាគរយប៉ុណ្ណោះ ។

វាក៏បានអនុញ្ញាតឲ្យអាមេរិកចំណាយទៅលើមូលដ្ឋានទ័ព សម្រាប់វិស័យការពារអាមេរិកដល់ទៅ ៣,២ពាន់លានដុល្លារនៅពេល ដែល បារ៉ាក់ អូបាម៉ា បានស្នើសុំចំនួនទឹកប្រាក់ ដែលមានបរិមាណតិចជាងនេះ ហើយព្រមជាមួយនឹងទឹកប្រាក់ បន្ថែមប្រមាណជា ៥,៨ពាន់លានដុល្លារសម្រាប់សេតវិមានផងដែរ ។

បើទោះបីជាលោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងថា លោក មិនមានការសប្បាយចិត្ត ទៅនឹងការអនុម័តច្បាប់ថ្មីនេះ ក៏ពិតមែន ប៉ុន្តែលោកបានបញ្ជាក់ថា វាជាកាតព្វកិច្ចដែលតម្រូវឲ្យលោកត្រូវតែចុះហត្ថលេខា ។

ដូណាល់ ត្រាំដែលជា ប្រធានាធិបតីថ្មីអាមេរិក ធ្លាប់បានសន្យានៅក្នុងការ ឃោសនាបោះឆ្នោតរបស់ខ្លួន កាលពីពេលកន្លងមកថា នឹងពង្រឹងវិស័យយោធា អាមេរិកតាមរយះបង្កើនកងកម្លាំងយោធាឲ្យបានទៅដល់ ៥៤០០០០នាក់ និងបង្កើនទ័ពជើងទឹក សម្រាប់នាវាចម្បាំងទាំង ៣៥០គ្រឿង របស់ខ្លួនក៏ដូចជាបន្ថែម យន្តហោះចម្បាំងថ្មីប្រមាណជា ១២០០គ្រឿងទៀតផងដែរ ៕ ម៉ែវ សាធី

obama-signing-rgdn


ចែករំលែក៖