ខេត្តកំពង់ស្ពឺ ៖ អតីតសិស្សវិទ្យាល័យ កំពង់ស្ពឺ(១៩៩៣-១៩៩៦)បានរៀបចំ ប្រារព្ធពិធីរំលឹកគុណគ្រូ ឬរំលឹកខួប២០ឆ្នាំ នៅរមណីយដ្ឋានអំពែភ្នំ ស្ថិតក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ ពិធីនេះប្រារព្ធធ្វើក្នុងគោលបំណងរឹតចំណង មិត្តភាព ភាតរភាព និងសម្តែងនូវសមាន ចិត្តស្និទ្ធស្នាលរវាងសាស្ត្រាចារ្យនឹងអតីតសិស្សវិទ្យាល័យ ។
អតីតនាយកវិទ្យាល័យកំពង់ស្ពឺលោក ទី សុខឡេង មានប្រសាសន៍ថា ពិធីជួបជុំ គ្នានេះក្នុងខ្លឹមសារទូលំទូលាយរវាងមិត្ត ភក្តិ អតីតសិស្សនឹងគ្រូៗទាំងអស់ដើម្បី យើងបានដឹងសុខទុក្ខគ្នាទៅវិញទៅមក ព្រមទាំងរឹតចំណងសាមគ្គីភាពឲ្យកាន់តែ រឹងមាំថែមទៀត ។ លោកបន្តថា ជារៀង រាល់ឆ្នាំប្អូនៗបានរៀបចំពិធីនេះឡើងប្រព្រឹត្ត ទៅដោយរលូនអាស្រ័យដោយមានគណៈ កម្មការអតីតសិស្សជាអ្នកសម្របសម្រួលការងារនេះ ។
ជាមួយគ្នានេះដែរអតីតនាយកវិទ្យា ល័យកំពង់ស្ពឺក៏បានថ្លែងអំណរគុណដល់ អតីតសិស្សរបស់លោកដែលបានជួយជា ថវិកាដើម្បីកសាងសាលារៀនផងដែរ ។
នាយកវិទ្យាល័យកំពង់ស្ពឺលោក អេង ថាវុធ បានថ្លែងអំណរគុណដល់ប្អូនៗដែល បានបង្កើតកម្មវិធីនេះឡើងប្រកបដោយ ជោគជ័យជារៀងរាល់ឆ្នាំ ហើយក៏បានចែក រំលែកថវិកាដែលនៅសេសសល់ពីកម្មវិធី ជួួយដល់សិស្សរួមជំនាន់ សាស្ត្រាចារ្យ និង សាលារៀនទៀតផង ។
ពិធីរំលឹកគុណគ្រូ ឬរំលឹកខួប២០ឆ្នា ដែលអតីតសិស្សវិទ្យាល័យបានសិក្សាកន្លង មកបានប្រព្រឹត្តទៅយ៉ាងរលូនអាស្រ័យ ដោយមានការឧបត្ថម្ភកម្មវិធីពីសំណាក់ លោកឧកញ៉ា អ៊ុក សារ៉ែន លោក ឡាច ប៊ុនលីម លោក កេង ពៅ លោក ខឹម វណ្ណដា លោក ជឿង ថេង រួមនឹងអតីត សិស្សមួយចំនួនទៀតផង ។
ក្នុងកម្មវិធីនេះផងដែរអតីតសិស្សក៏បាន ជូនថវិកាដល់សាស្ត្រាចារ្យប្រមាណ២០ នាក់ដែលក្នុងម្នាក់ៗទទួលបានថវិកា១០ ម៉ឺនរៀល ។ ជាមួយគ្នានេះសាស្ត្រាចារ្យ ទស្សនវិទ្យាក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់អតីតសិស្សរបស់លោក ដោយលោកបានចាត់ទុកថា អតីតសិស្ស វិទ្យាល័យកំពង់ស្ពឺឆ្នាំ១៩៩៦ជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដោយសារអតីត សិស្សតែងតែអញ្ជើញសាស្ត្រាចារ្យដែល ធ្លាប់បង្ហាត់បង្រៀនមកចូលរួមកម្មវិធីជា រៀងរាល់ឆ្នាំ ក្នុងនោះអតីតសិស្សក៏បាន ឧបត្ថម្ភថវិកាដល់សាស្ត្រាចារ្យ និងវិទ្យា ល័យផងដែរ ។
លោកសាស្ត្រាចារ្យទស្សនវិទ្យារូបនេះ ក៏បានប្រសិទ្ធពរជ័យដល់អតីតសិស្សទាំង អស់ឲ្យសមប្រកបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ។
តបនឹងការថ្លែងអំណរគុណនេះសមា ជិកគណៈកម្មការរបស់អតីតសិស្សក៏បាន ថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យទាំង អស់ដែលតែងតែចំណាយពេលវេលាដ៏ មានតម្លៃឆ្លៀតឱកាសចូលរួមក្នុងពិធីដែល រៀបចំឡើងដោយអតីតសិស្ស ។ ជាមួយ គ្នានេះអតីតសិស្សទាំងអស់សូមលំឱន កាយគោរពប្រណិប័តន៍ដល់សាស្ត្រាចារ្យ ដែលបានបង្ហាត់បង្រៀនប្អូនៗដែលជា សិស្សឲ្យមានចំណេះដឹង មានសីលធម៌ ថ្លៃថ្នូរ និងសូមឲ្យសាស្ត្រាចារ្យមានជន្មាយុ យឺនយូរដើម្បីក្លាយជាសាស្ត្រាចារ្យគំរូដល់ សិស្សជំនាន់ក្រោយៗទៀត ។
សូមបញ្ជាក់ថា ពិធីរំលឹកខួប២០ឆ្នាំ ឬ ពិធីរំលឹកគុណគ្រូនេះមានការអញ្ជើញចូល រួមពីសាស្ត្រាចារ្យ និងអតីតសិស្សជាច្រើន រូបក្នុងនោះពិធីនេះក៏មានសិល្បៈសម្តែង របស់នាយក្រិន នាយឆ្លាំង នាងប្រិមប្រិយ និងចាបុីដងវែង ព្រមទាំងមានកម្មវិធីច្រៀង រាំរែករវាងសាស្ត្រាចារ្យ និងអតីតសិស្ស ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធ ស្នាលដែលកាន់តែញុាំងឲ្យពិធីនេះអធិក អធម ៕ លតា