ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូប៉ះដៃចង្កូតគ្នាបន្តិចបន្តួច គេតាមកាប់ រត់ចូលប៉ុស្សិ៍នគរបាលឲ្យជួយទាន់

ចែករំលែក៖

ភ្នំពេញៈ យុវជន៣នាក់ បានបើកម៉ូតូទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូក្រុមក្មេងទំនើង ជាហេតុបង្កទៅជារឿងដេញតាមគប់ និងវាយគ្នាតាមដងផ្លូវយ៉ាងនាធិបតេយ្យ ធ្វើឲ្យភាគីជនរងគ្រោះភ័យរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង៣បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នា ជិះម៉ូតូ៣គ្រឿង ចេញពីខួបកំណើតមិត្តភក្តិដើម្បីត្រឡប់ទៅផ្ទះវិញ តែ ខណៈមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានម៉ូតូពយកគាត់(ក្រុមជនរងគ្រោះ)បានទាក់ដៃម៉ូតូគ្នាជាមួយនឹងក្រុមក្មេងស្ទាវដែលកំពុងធ្វើដំណើរតាមដងផ្លូវស្របទិសគ្នាមួយក្រុមទៀត ។ ពេលនោះក្រុមគាត់ បានសុំទោស ក្រុមស្ទាវមួយក្រុមនោះហើយក៏ធ្វើដំណើរបន្តទៀត។ លុះជិះបានប្រហែលប៉ុន្មានម៉ែត្រប៉ុណ្ណោះ ស្រាប់តែឭគេស្រែកថា កាប់វាទៅ ដេញកាប់វាទៅ។ ករណីនេះពួកគាត់បានដឹងថាគេដេញកាប់ក៏ជិះម៉ូតូរត់ រហូតមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវស្ទះ ចរាចរណ៍ ក្រុមក្មេងស្ទាវបង្កជិះម៉ូតូមានគ្នា៤ទៅ៥ម៉ូតូ ប្រដាប់ដោយ ដុំថ្មដេញគប់ពួកគាត់តែម្តង។ ពេលនោះពួកគាត់ភ័យព្រោះនឹកស្មានតែគេតាមកាប់ប្លន់យកម៉ូតូ ក៏រត់ចូលប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការសាកសួរ ទើបដឹងថាយុវជនរងគ្រោះទាំង៣នាក់ ត្រូវក្រុមក្មេងស្ទាវដេញកាប់នោះដោយសារតែរឿងប៉ះដៃម៉ូតូគ្នាបន្តិចបន្តួចប៉ុណ្ណោះ ក៏បានឲ្យជនរងគ្រោះទាំង៣នាក់ត្រឡប់ទៅផ្ទះវិញ តាមសម្រួល៕ ប្រាថ្នា

%e1%9e%8a%e1%9f%81%e1%9e%89%e1%9e%80%e1%9e%b6%e1%9e%94%e1%9f%8b%e1%9f%a1%e1%9f%a1


ចែករំលែក៖