ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តត្បូងឃ្មំុ រៀបចំពិធីផ្សព្វផ្សាយផែនការការងារកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងែទី ២៦ ខែធ្នូ ឆ្នាំ២០១៦ ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មំុ មានរៀបចំពិធីផ្សព្វផ្សាយផែនការការងារកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង កងរាជអវុធហត្ថខេត្តត្បូងឃ្មុំ ។

កម្មវិធីផ្សព្វផ្សាយនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរងខេត្ត សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ ស្រុក ក្រុង ស្នាក់ការសន្តិសុខ ជំនួយការ និងសមាជិកអាវុធហត្ថ ចំនួនចូលរួម ១៥៥ នាក់ ផងដែរ។

លោក វរ:សេនីយ៍ទោ អ៊ាង ភារះ មេបញ្ជាការរងនិងនាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងជាវាគ្មិនឧទ្ទេសនាម បានលើកឡើងពីសភាពការណ៍ជាតិ អន្តជាតិ នឹងបញ្ហាប្រឈម ៨ ចំណុច និងវិធានការ ដោះស្រាយ ៩ ចំណុច របស់ លោកនាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេស។

លោកវរសេនីយ៍ អ៊ាង ភារះ ក៏បានលើកឡើងផងដែរថា ខ្ញុំពិតជាមានក្តីសង្ឃឹមជឿជាក់ថា នាយ នាយរង និងពលអាវុធហត្ថទាំងអស់នឹងពាំនាំយកចំណេះដឹងដែលទទួលបានពីការផ្សព្វផ្សាយនេះ ទៅអនុវត្តអោយបានសមស្របតាមវិជ្ជាជីវៈជាមន្ត្រីអនុវត្តច្បាប់ ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀតជូនជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជារួមចំណែកពង្រឹងកិត្យានុភាពរបស់អង្គភាពកងរាជអាវុធហត្ថ៕ វណ្ណះ

unnamed-2 unnamed-4 unnamed-5 unnamed-7 unnamed-8 unnamed-1 unnamed-3 unnamed unnamed-6


ចែករំលែក៖