ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបញ្ជូនសពពលករខ្មែរ២នាក់ ក្រោយស្លាប់ដោយសារចង.កនិងមានជំងឺ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរចំនួន២នាក់ម្នាក់ស្លាប់ដោយសារជំងឺនិងម្នាក់ទៀតស្លាប់ ដោយសារចង.កហើយ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំ ខេត្តស្រះកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រគល់ឲ្យក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតកាលពីវេលាម៉ោង៦ ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះជុំ វរិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ខេត្តស្វាយរៀង ស្លាប់ដោយសារ ជំងឺ កាល ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តសាមុត ប្រាកាន ប្រទេសថៃ ទី២- ឈ្មោះសូម សុភី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ ដំបង មុខរបរកម្មកររោងចក្រនៅ ខេត្ត សាមុតប្រាកានប្រទេសថៃ ស្លាប់ដោយ ធ្វើអត្តឃាតចង.ក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង២ តែគេពុំដឹងពី មូលហេតុនោះទេ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថាសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារមក ទទួលយកនៅច្រកទ្វារ អន្តរជាតិប៉ោយប៉ែតដឹកបន្តយកទៅស្រុកកំណើតដើម្បីធ្វើ បុណ្យតាមប្រពៃណីរៀងៗខ្លួន ៕ សហការីuntitled-1


ចែករំលែក៖