ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្វើការនៅផ្ទះសំណាក់២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធលួចប្រាក់ភ្ញៀវ

ចែករំលែក៖

ខេត្តសៀមរាប ៖ អ្នកធ្វើការនៅផ្ទះ សំណាក់យីហោមជ្ឈិម២នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ម្ចាស់ផ្ទះសំណាក់ហើយសមត្ថកិច្ចបាន ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ។ ផ្ទះសំណាក់យីហោមជ្ឈឹមមានទីតាំងស្ថិតនៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប ។

តាមមន្រ្តីនគរបាលក្រុងសៀមរាបឲ្យ ដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនទី១-ឈ្មោះ ពេជ្រ កញ្ញា ភេទស្រី អាយុ៣៦ឆ្នាំ និងទី២-ឈ្មោះ ម៉ៅ សុវណ្ណភក្តី ភេទស្រី អាយុ១៨ ឆ្នាំ អ្នកទាំង២នាក់ជាបុគ្គលិកនៅផ្ទះសំណាក់ខាងលើ ។

មន្រ្តីដដែលបានប្រាប់ឲ្យដឹងទៀតថា តាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះសំណាក់បានរៀបរាប់ថា កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ មានភ្ញៀវស្រីជនជាតិអាហ្សង់ ទីន មកស្នាក់នៅក្នុងបន្ទប់លេខA17 បាន ប្រាប់ថា គាត់(ភ្ញៀវ)បានបាត់លុយចំនួន ៤០០ដុល្លារ លុយបាត១.០០០បាត លុយ អាហ្សង់ទីន២.០០០ដែលគាត់បានទុកនៅក្នុងបន្ទប់ហើយចេញទៅដើរលេង។

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះសំណាក់នេះមកសមត្ថកិច្ចជំនាញបានសហការជាមួយនឹងអ្នកគ្រប់គ្រងផ្ទះសំណាក់ដើម្បីឆែកមើលកាមេរ៉ា ហើយវីដេអូកាមេរ៉ាបាន ឃើញជនសង្ស័យទាំង២នាក់ទើបឈាន ដល់ឃាត់ខ្លួនដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ មិនបានបដិសេធចំពោះសកម្មភាពដែល ខ្លួនបានប្រព្រឹត្តនោះទេ ហើយសមត្ថកិច្ចបានដកហូតលុយអាហ្សង់ទីនចំនួន២.៧៦០ប៉ុណ្ណោះ។ ដោយឡែកលុយបាតនិងលុយដុល្លារដែលជនរងគ្រោះអះអាងថា បាត់នោះសមត្ថកិច្ចរកមិនឃើញហើយ បាននឹងបន្តសាកសួរជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវ បាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការ ដ្ឋាននគរបាលក្រុងសៀមរាបបញ្ជូនទៅ តុលាការដើម្បីបន្តនីតិវិធី ៕ សហការី

1


ចែករំលែក៖