ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមវយុជនក១២ ឈ្នះក្រុមយុវជនសាធារណការ និងដឹកជញ្ជូន៧-0

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក១២ បានប្រកួតយកឈ្នះក្រុមបាល់ទាត់យុវជនសាធារណការ និងដឹកជញ្ជូនយ៉ាងចាស់ដៃក្នុងលទ្ធផល៧ទល់០ ក្នុងពូល(A)នៅទីលានបាល់ទាត់ពហុកីឡាដ្ឋានជាតិកាលពីថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។

ការប្រកួតបាលទាត់វគ្គជម្រុះតាមពូល នៃពានរង្វាន់ Soccer League ឆ្នាំ២០១៦ ខណៈដែលក្រុមអាណាចក្របៃតងក្នុងពូល(A)ដែរបានប្រកួតយកឈ្នះលើក្រុមបាល់ទាត់យុវជន៧ មករា ក្នុងលទ្ធផល៦ទល់៣ ។

សម្រាប់ពូល(A)នេះ ក្រុមយុវជន៧មករា និងក្រុមបាល់ទាត់យុវជនសាធារណការ និងដឹកជញ្ជូនត្រូវបានហាលអាវធ្លាក់ចេញហើយមិនបានឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយនោះទេ ។ រីក្រុមបាល់ទាត់យុវជនក្រុមអាណាចក្របៃតង និងក្រុមវយុជន ក១២ ដែលឈ្នះ២ប្រកួតដូចគ្នាមាន៦ពិន្ទុនៅក្នុងដៃដូចគ្នានោះនិងជួបប្រកួតគ្នា ដើម្បីជ្រើសរើសយកមួយក្រុមឡើងទៅលេងនៅវគ្គ១៦ ក្រុមចុងក្រោយ។ សម្រាប់ពូល(B)ក្រុមយុវជនជ្រោយមេត្រីបានប្រកួតយកឈ្នះលើក្រុមបាល់ទាត់បាសាក់FCក្នុងលទ្ធផល៣ទល់២ ។ រីឯមួយប្រកួតទៀតពូលពូល(B)ដដែល ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមា បានប្រកួតយកឈ្នះលើក្រុមបាល់ទាត់Dream House FC ២ទល់ និង០ ។សម្រាប់ពូលពូល(B)នេះ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមាឈរលេខ១ក្នុងពូលមាន៦ពិន្ទុ ដោយរងចាំមួយប្រកួតទៀត ដើម្បីឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

សូមបញ្ជាក់ថា ការប្រកួតបាលទាត់ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៦ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសថ្មីបន្ថែមទៀតដល់យុវជនកម្ពុជា បានមកជួបជុំគ្នារិតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការល្អប្រសើរវាងយុវជន និងយុវជន ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ គួរបញ្ជាក់ទៀតថា ការប្រកួតពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦នេះ មានក្រុមចំនួន៦០ចូលរួម ចែកជា១២ពូល ដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលក្រុមជើងឯកនឹងទទួលបានពានរង្វាន់ រួមនឹងប្រាក់រង្វាន់១២លានរៀល៕ សារីម

es-1 es-2 es-3 es-4


ចែករំលែក៖