ភ្នំពេញ៖ ស្រាបៀរ Heineken® រៀបចំកម្មវិធី“Touch The Music” ដែលជាកម្មវិធីថ្មីចុងក្រោយក្នុងវេទិកាតន្ត្រីក្នុងតំបន់ Heineken Green Room ដែលបានទទួលជោគជ័យយ៉ាងខ្លាំងនិងកំពុងឈានចូលឆ្នាំទីពីរហើយ។កម្មវិធីថ្មីអស្ចារ្យនេះបន្តពីកម្មវិធី“Can You See Music?” ឆ្នាំ 2015របស់ស្រាបៀរ Heineken® ជំរុញឱ្យភ្ញៀវចូលរួមកម្មវិធីនេះនៅក្នុងបណ្តាប្រទេស 10 និងទីក្រុង 17 ដើម្បីធ្វើការស្វែងយល់ពីវិធីថ្មីៗក្នុងការស្តាប់តន្ត្រីតាមរយៈកាយវិញ្ញាណ។
កម្មវិធី “Touch The Music” ធ្វើឲ្យកម្មវិធីវេទិកាតន្រ្តីថ្មីជាលក្ខណៈសាកលមានឈ្មោះថា #LIVEYOURMUSICរបស់ស្រាបៀរ Heineken®បានឈានទៅកម្រិតមួយគួរឲ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍នានា ដែលមានបង្ហាញមនុស្សយន្ត Sonic Droids ដែលមានកម្ពស់ខ្ពស់ជាងភ្ញៀវចូលរួមកម្មវិធីរហូតដល់ពីរម៉ែត្រកន្លះខណៈពេលមនុស្សយន្តទាំងនេះដើរដោយសេរីកាត់តាមហ្វូងមនុស្ស អមជាមួយនឹងចង្វាក់ភ្លេងEDM។
យើងនឹងមានឌីជេឆ្នើមមួយចំនួនដូចជាឌីជេ Araពីប្រទេសហ្វីលីពីននិងឌីជេមួយចំនួនទៀតក្នុងស្រុកដូចជាឌីជេMaily,ឌីជេ Snow Yនិងឌីជេ Pink។ពួកគាត់គឺជាឌីជេឆ្នើមបំផុតប្រចាំប្រទេសកម្ពុជា។សូមអញ្ជើញមកចូលរួម និងរីករាយស្តាប់តន្ត្រីរហូតដល់ថ្ងៃរះ។
ក្រៅពីទស្សនីយភាពគួរឲ្យទាក់ទាញភ្ញៀវចូលរួមកម្មវិធីនឹងត្រូវបានលើកទឹកចិត្តក្នុងការប៉ះ និងទំនាក់ទំនងជាមួយមនុស្សយន្តSonic Droids ដែលបង្កភាពភ្ញាក់ផ្អើលខុសៗគ្នាក្នុងគោលបំណងផ្តល់ការកម្សាន្តសម្រាប់អ្នកចូលចិត្តវិស័យតន្ត្រីទាំងនេះ និងបើកទំព័រថ្មីសម្រាប់ពួកគេបង្កើនបទពិសោន៍ក្នុងការចូលរួមកម្មវិធីតន្ត្រី។
ខណៈពេលមនុស្សយន្តDroidនីមួយៗត្រូវបានណែនាំឲ្យស្គាល់ក្នុងកម្មវិធីជប់លៀងនេះ តន្ត្រីអមជាមួយនឹងទស្សនីយភាពដែលបានរចនារៀបចំឡើងដើម្បីបង្កើនភាពទាក់ទាញនឹងធានាថាHeineken Green Room “Touch The Music” គឺពិតជាកម្មវិធីពិសេសមួយដែលមិនអាចបំភ្លេចបានដោយប្របាច់បញ្ចូលគ្នារវាងតន្ត្រី និងកាយវិញ្ញាណផ្សេងៗគ្នា។
លោកGianluca de Tondo ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃម៉ាកសញ្ញាសាកលនៅក្រុមហ៊ុន HEINEKEN បានមានប្រសាសន៍ថា៖”អតិថិជនរបស់យើងស្រឡាញ់តន្ត្រី។ទោះបីជាយ៉ាងណាក៏ដោយក្រៅពីការស្ដាប់តន្ត្រីពួកគាត់កំពុងស្វែងរកបទពិសោធន៍ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍រស់រវើក។ក្រុមមនុស្សនេះគឺតែងតែស្វែងរកបទពិសោធន៍ថ្មីៗ និងប្លែកៗ ដូច្នេះហើយស្រាបៀរ Heineken® ពិតជាមានសេចក្តីសោមនស្សរីករាយសូមជំរុញលើកកម្ពស់បទពិសោធន៍នៃការស្តាប់តន្ត្រីតាមរយៈកាយវិញ្ញាណឆ្នាំនេះ”។
យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមអនឡាញមួយចំនួនដែលបានផ្តល់នូវយោបល់ល្អៗអំពីបទពិសោធន៍ក្នុងការស្តាប់តន្ត្រីដែលភ្ញៀវចូលរួមកម្មវិធីនឹងទទួលបានភាពសប្បាយរីករាយនៅក្នុងកម្មវិធីHeineken Green Room “Touch The Music”។
សូមចូលរួមជាមួយយើងខ្ញុំបើកទំព័រថ្មីនៃការទទួលបានបទពិសោធន៍ក្នុងការស្តាប់តន្ត្រីនៅថ្ងៃទី30-31 ខែធ្នូឆ្នាំ2016 នៅក្លិបMarquee ។សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ស្រាបៀរHeineken(www.facebook.com/heineken) និងតាមដានព័ត៌មាន! ទទួលបានបទពិសោធន៍ក្នុងការស្តាប់តន្ត្រីលើសពីបទពិសោធន៍ក្នុងការស្តាប់តន្ត្រីតាមវិធីធម្មតាដូចបច្ចុប្បន្ន!
អត្ថបទ៖ ថម សន