ព័ត៌មានទាន់ហេតុការណ៍៖

Mark Clattenburgទទួលបានពានរង្វាន់ជាអជ្ញាកណ្តាលល្អបំផុតឆ្នាំ២០១៦

ចែករំលែក៖

លោក Mark Clattenburg ត្រូវបានជ្រើសរើសជាអជ្ញាកណ្តាលល្អបំផុត របស់ពិភពលោកទទួលពានរង្វាន់ក្នុងកម្មវិធីGlobe Soccer Awards។

អាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសនេះបានកាត់ក្តីនៅវគ្គផ្តាច់ព្រត្រធំៗ២ក្នុង ឆ្នាំ២០១៦នេះគឺកម្មវិធីChampions Leagueរវាងក្រុមReal Madrid និង Atletico Madrid ហើយនិងកម្មវិធីយ៉ូរ៉ូនៅក្នុងប្រទេសបារាំង។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានធ្វើជាអជ្ញាកណ្តាលក្នុងវគ្គផ្តាច់ព្រ័ត្តអង់គ្លេសFA Cupរវាងក្រុម Crystal Palace និង Manchester Unitedផងដែរ។

លោកMark Clattenburgមិនត្រឹមតែមានសមត្ថភាពគ្រប់គ្រងកីឡាករ នៅលើទីលាននោះទេគាត់ថែមទាំងអាចគ្រប់គ្រងគ្រប់ស្ថានការណ៏ដែល បណ្តាលឲ្យប៉ះពាល់ដល់ការប្រកួត។ ក្នុងការប្រកួតមួយរវាងក្រុមក្រូអាតនិង ឆេក នៃកម្មវិធីយូរ៉ូឆ្នាំ២០១៦ មានការរំខានដោយបោះភ្លើងចូលទៅក្នុងទីលាន នៅពេលនោះលោកMark Clattenburgបានសម្រេចចិត្តភ្លាមៗក្នុងការជួយ ឲ្យក្រុមកីឡាករចាកចេញពីដុំភ្លើងកំពុងឆេះ ហើយថែមទាំងផ្អាកការប្រកួតមួយរយះផងដែរ ៕ ដេវីត

deeqw-2 deeqw deeqw-1


ចែករំលែក៖