ភ្នំពេញ ៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបាន ចុះជួបសំណេះសំណាលនិងសាកសួរសុខទុក្ខលោកស្រី គង់ សារឿន អាយុ៦០ឆ្នាំ អតីតជាមេបញ្ជាការកងអនុសេនាធំនារីដោះមីនខេត្តស្វាយរៀង និងអ្នកជំងឺផ្សេងទៀតដែលកំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យព្រះកេតុមាលាកាលពីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។
បច្ចុប្បន្នលោកស្រី គង់ សារឿន កំពុងសម្រាកព្យាបាលជំងឺត្បៀតសរសៃឈាម មានជំងឺស្ពឹកផ្នែកខាងឆ្វេងមួយចំហៀង ខ្លួនដែលធ្វើឲ្យលោកស្រីងងឹតភ្នែក ត្រចៀកថ្លង់ ហើយដៃនិងជើងពិបាកក្នុង ការធ្វើចលនា ។
នៅក្នុងឱកាសនោះលោកស្រីឧបនាយក រដ្ឋមន្រ្តីបានលើកទឹកចិត្តដល់លោកស្រី គង់ សារឿន រួមជាមួយអ្នកជំងឺផ្សេងទៀត ដោយបានផ្តល់យោបល់អំពីការថែទាំសុខភាពឲ្យបានល្អដើម្បីទទួលការពិនិត្យព្យា បាលនេះហើយលោកស្រីឧបនាយករដ្ឋ មន្ត្រីក៏បានឧបត្ថម្ភជាថវិកាជូនលោកស្រី គង់ សារឿន និងអ្នកជំងឺដែលស្នាក់នៅនិងព្យាបាលនៅបន្ទប់ក្បែរគ្នានោះសម្រាប់ការព្យាបាលជំងឺ និងជូនពរឲ្យការព្យាបាលទទួល បានជោគជ័យនិងបានជាសះស្បើយឆាប់ៗ នៅពេលខាងមុខ ៕ ហេង សូរិយា