ភ្នំពេញ ៖ លោកឧកញ៉ា រត្ន័ សាខន ត្រូវបានសមាជិកគណៈកម្មការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បោះឆ្នោតជាប់ជាអនុប្រធានសហព័ន្ធ កីឡាវ៉ូវៀតណាមពិភពលោក និងជាប្រធាន សហព័ន្ធកីឡាវ៉ូវៀតណាមអាស៊ាន។ លោក ឧកញ៉ាមានគម្រោងស្មើសុំធ្វើម្ចាស់ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើង ឯកពិភពលោកនៅអំឡុងខែមិថុនា ឆ្នាំ ២០១៧ខាងមុខដើម្បីបង្ហាញថាកម្ពុជាក៏មានសក្តានុពលគ្រប់គា្រន់លើវិស័យកីឡាមួយនេះដែរ ។
លោកឧកញ៉ា រ័ត្ន សាខន បានបញ្ជាក់ ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភព លោកដែលគ្រោងស្នើសុំធ្វើជាម្ចាស់ផ្ទះនេះ ជាគម្រោងមួយជាក់លាក់ពិតប្រាកដមិន មែនជាគម្រោងលេងសើចនោះទេ ពោលគឺ កម្ពុជាចង់បង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនិងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាធំៗដូច ប្រទេសដ៏ទៀតដែរ ។
លោកប្រធានសហព័ន្ធបានបង្ហើបថា ចំពោះសមត្ថភាពវិញកម្ពុជាយើងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្តើមយកមេដាយពីការប្រកួតនេះ ពីព្រោះកន្លងមកកម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដជាសំរឹទ្ធិច្រើនគ្រឿង ពីការប្រកួតថ្នាក់តំបន់ដូចជាការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ ការប្រកួតជើងឯកឆ្នេខ្សាច់អាស៊ីអាគ្នេយ៍ និងការប្រកួតជើង ឯកពិភាពលោក។ លោកបន្ថែមថា ការ ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ត្រូវបានរៀបចំនៅប្រទេសវៀតណាមជាច្រើនដងរួចមកហើយ ដោយឡែកកម្ពុជា មិនធ្លាប់រៀបចំនោះទេ។ ដូច្នេះកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះគឺប្រទេសសមាជិកទាំងអស់ប្រាកដជាគាំទ្រចំពោះការស្នើសុំនេះ វានិងផ្តល់ឱកាសឲ្យពួកគេបានស្គាល់ពីប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា កីឡាវ៉ូវីណាមក៏ជា ប្រភេទកីឡាមួយដែលដណ្តើមបានមេដាយ ច្រើនពីការប្រកួតថ្នាក់តំបន់ និងពិភពលោក គឺជាកីឡាមួយប្រភេទមានប្រភពដើមចេញ ពីប្រទេសវៀតណាមដែរ ។ បច្ចុប្បន្នកីឡា វ៉ូវៀតណាមកម្ពុជាធ្លាប់ដណ្តើមបានមេដាយ ពិភពលោកដោយកីឡាករសែន រ៉ាឌី កាល ពីពេលថ្មីៗកន្លងទៅ ៕ សារីម
ការប្រកួតកីឡាវ៉ូវីណាម នាគ្រាកន្លង