ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការ នគរបាលខេត្តប៉ៃលិន ដឹកនាំកងកម្លាំងក្រោមឱវាទចំនួន១៥១នាក់បើកកិច្ចប្រជុំរួម

ចែករំលែក៖

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការ នគរបាលខេត្តប៉ៃលិន បានដឹកនាំកងកម្លាំងក្រោមឱវាទចំនួន ១៥១នាក់ (ស្រី ១៤នាក់)ដើម្បីបើកកិច្ចប្រជុំរួម នៅក្នុងសាលប្រជុំធំទើបនឹងកែលម្អរួច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

កិច្ចប្រជុំនេះមានខ្លឹមសារដូចខាងក្រោមៈ អានបទបញ្ជាផ្ទៃក្នុងពេលប្រជុំ, ផ្សព្វផ្សាយវេណប្រចាំបញ្ជាប្រចាំឆ្នាំ ២០១៧, ផ្សព្វផ្សាយកាលវិភាគ ការកំណត់ របបប្រជុំ ប្រចាំខែ ត្រីមាស និងឆមាស ប្រចាំឆ្នាំ ២០១៧ និងកាលវិភាគ កាលកំណត់ របបប្រជុំគណៈស្នងការ ប្រចាំឆ្នាំ ២០១៧, ការមានមតិ និងយោបល់គ្រប់ស្នងការរង អនុប្រធានការិយាល័យណ្តាល ការិយាល័យជំនាញ និងអធិការក្រុង-ស្រុក ។

មតិយោបល់ និងណែនាំមួយចំនួនរបស់ លោកឧត្តមសេនីយ៍ស្នងការ: បើមានកន្លែងស្អាតល្អហើយ ត្រូវរួមគ្នាជួយអនាម័យកន្លែងធ្វើការ និងបរិវេណស្នងការដ្ឋាន, បុស្តិ៍នគរបាលរដ្ឋបាល ត្រូវជួយធ្វើចរាចរណ៍ដល់សិស្សានុសិស្សរៀងរាល់ម៉ោងចូលនិងចេញពីរៀននៅតាមបណ្តាសាលារៀន, រៀងរាល់បីខែម្តង ត្រូវធ្វើការត្រួតពិនិត្យនូវសារធាតុគ្រឿងញៀនលើកងកម្លាំងទាំងអស់ បើពិនិត្យទៅឃើញមានសារធាតុញៀន ត្រូវកាត់ក្របខណ្ឌមន្ត្រីរាជការចោល, មន្ត្រីរូបណាអសកម្មការងារ និងសេរី ត្រូវផ្អាកប្រាក់បៀរវត្សន៍នៅធនាគារ និងទទួលទោសតាមវិន័យរបស់កងកម្លាំង, មន្ត្រីរូបណាដែលជាប់ពាក់ព័ន្ធនិងបទឧក្រិដ្ឋត្រូវបញ្ជូនទៅកាន់តុលាការ មិនចាំបាច់ដាក់វិន័យនោះឡើយ, ការិយាល័យបុគ្គលិកត្រូវអនុវត្តន៍ពិនិត្យមើល និងរក្សាអោយបាននូវរបៀបរៀបរយ និងវិន័យរបស់កងកម្លាំង, គ្រប់ស្នងការរងទាំងអស់ត្រូវកាន់ទូរស័ព្ទប្រចាំបញ្ជា និងដេកនៅកន្លែងធ្វើការរៀងរាល់ថ្ងៃវេណប្រចាំការ, កងកម្លាំងទាំងអស់ត្រូវមានឈ្មោះបោះឆ្នោត និងបោះឆ្នោត បើអនុវត្តន៍មិនបានត្រូវទទួលវិន័យ រឺកាត់ក្របខណ្ឌចោល, មន្ត្រីអនុវត្តន៍ច្បាប់ មិនត្រូវអនុវត្តន៍ហួសហេតុ និងលើសពីនិតិវិធីឡើយ, កងកម្លាំងទាំងអស់ត្រូវចេះធ្វើលំហាត់ប្រាណដើម្បីសុខភាព, រួមគ្នាបង្ការនិងទប់ស្កាត់លើបញ្ហាករណីអគ្គីភ័យ, គ្រប់បណ្តាបុស្តិ៍មិនត្រូវផឹកស៊ីនៅកន្លែងធ្វើការ នូវរៀងរាល់ម៉ោងធ្វើការឡើយ, ត្រូវពង្រឹងការយាមល្បាតតាមបណ្តាកន្លែងលក់មាស ប្តូរប្រាក់ និងកន្លែងសំខាន់ៗ និងមន្ត្រីជំនាញទាំងអស់ត្រូវមានកិច្ចសហការល្អជាមួយគ្នាផងដែរ ៕ ស សារ៉េត

2

w 1
4 45 54 f r


ចែករំលែក៖