ព័ត៌មានទាន់ហេតុការណ៍៖

ជាងប៉ះកង់រថយន្តម្នាក់ ពេលសប់ខ្យល់មិនប្រយ័ត្នត្រូវផ្ទុះកង់រថយន្តបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលជាជាងប៉ះកង់ ម៉ូតូ-រថយន្ត ហើយពេល ដែលប៉ះកង់រថយន្តខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបណ្ដាលឲ្យបែកកង់រថយន្តមកត្រូវខ្លួនរងរបួសធ្ងន់។ ក្នុងហេតុការណ៍នេះដែរ បានបង្ករអោយមានភ្ញាក់ផ្អើលកាលពីរវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ វិរះ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាជាងប៉ះកង់រថយន្ត ស្នាក់នៅភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ ត្រូវបានគេយកកង់រថយន្តមកអោយប៉ះ ពេលដែលប៉ះរួចរាល់ហើយជនរងគ្រោះបានបូមខ្យល់ដាក់បញ្ចូលទៅក្នុងកង់រថយន្តដែលខ្លួនប៉ះរួច ដោយគ្មានការប្រុងប្រយត្ន័ ពេលដែលសប់ៗក៏ផ្ទុះកង់រថយន្តនិងខ្ទាតយ៉ាន់ត្រូវមុខជនរងគ្រោះបណ្តាលអោយដួលសន្លប់នៅហ្នឹងកន្លែងកើតហេតុ។

ភ្លាមៗនោះដែរប្រពលរដ្ឋ ក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ពេលដែលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ក៏ឃើញសភាពជនរងគ្រោះរងរបួសធ្ងន់ពេក ក៏ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោ ដើម្បីដឹកយកជនរងគ្រោះមកសង្គ្រោះបន្តទៅមន្ទីរពេទ្យលោកសង្ឈដើម្បជួយសង្គ្រោះ ៕ ភារ៉ា ដង្កោ

img_6643 img_6578 img_6579 img_6580 img_6635


ចែករំលែក៖