ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាំងស្រវឹងរេចង្កូតបុកគោយន្តកែច្នៃដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសជាយោធានៅស្រុកសាលាក្រៅម្នាក់បានរងរបួសធ្ងន់សន្លប់បែកមុខនិងជាំដើមទ្រូង ខណៈកំពុងជិះម៉ូតូក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកមកពីមុខបណ្ដាលឲ្យចាំងភ្លើងហ្វារថយន្តនោះ ធ្វើឲ្យជនរងគ្រោះជ្រុលចង្កូត ទៅបុកគោយន្តច្នៃមួយគ្រឿងដែលកំពុងធ្វើដំណើរស្របគ្នាទៅខាងស្ដាំដៃ ដួលប្រកាច់លើផ្លូវកៅស៊ូ រងបួសធ្ងន់ដោយសន្លប់នៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៥៩ខាងក្បូងភូមិភ្នំគុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះពូ-ប្រុស-ភេទប្រុសអាយុ៣១ឆ្នាំមុខរបរមន្រី្តយោធានៅឈរជើងក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសបែកមុខរលាត់ដៃជើងធ្ងន់)(ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាវ៉េវស៊េរីចាស់ពណ៌ខ្មៅលាយខៀវអត់ស្លាកលេខ ។ ចំណែកគោយន្តច្នៃ ក្រោយពីម៉ូតូជិះទៅបុករួចនោះ ម្ចាស់គោយន្តច្នៃក៏បានចុះមើលឃើញដឹងថា ជនរងគ្រោះដេករងរបួសធ្ងន់ធ្ងរសន្លប់ក៏ឡើងបើកបរគោយន្តគេចខ្លួនបាត់ស្រមោល។

ពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ៥៩ ដែលបានឃើញហេតុការណ៍នេះនិយាយថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយសង្ស័យស្រវឹងស្រាផង។ ពេលជិះមកដល់ផ្លូវកោង ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកមកពីមុខបើកភ្លើងហ្វាចាំងភ្នែក បន្ទាប់មកមើលផ្លូវមិនឃើញក៏ជិះម៉ូតូគេចមកខាងស្ដាំដៃស្រាប់តែទៅបុកគោយន្តកែច្នៃដែលកំពុងធ្វើដំណើរស្របទិសគ្នាចំពីក្រោយបណ្ដាលឲ្យបោកក្បាលទៅលើថ្នល់កៅស៊ូនិងដើមទ្រូងបុកនិងម៉ូតូរងរបួសរយះមុខ។

ក្រោយមកជនរងគ្រោះត្រូវបានយោធានិងអ្នកភូមិជួយលើកដាក់រយន្តអង្គភាពដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែ ពេលបញ្ជូនជនរងគ្រោះចូលកន្លែងលាងរបួសនិងវះកាត់ គ្រូពេទ្យជំនាញពិនិត្យថាជនរងគ្រោះរបួសធ្ងន់ធ្ងរត្រូវតែបញ្ជូនទៅពេទ្យខេត្តបាត់ដំបង។រីឯម៉ូតូជនរងគ្រោះត្រូវបានអង្គភាពផ្នែកយោធាដឹកយកទៅរក្សាទុកនៅបន្ទាយ៕ ស សារ៉េត

%e1%9e%9b%e1%9e%9b%e1%9e%9b%e1%9f%a1 %e1%9e%9b%e1%9e%9b%e1%9e%9b%e1%9f%a2_1


ចែករំលែក៖