ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៨ :១៥នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦DIEo ផ្លូវ២៣០ ក្រុម១៦ ភូមិ៦សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ប៊ិន រើន ហៅ រើន ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវ ៣៦៩ ភូមិដើម ច័ន្ទសង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះ -ឈ្មោះ តែម សុភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ១៣៨ហ្សេត សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន:ម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CL.6749 ដែលមានលេខតួ : 103859 លេខម៉ាស៊ីន: 1003859 ( ជារបស់ជនរងគ្រោះ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ ) ។ ដែកសំប៉ែតកែច្នៃសំរាប់កាច់កម៉ូតូចំនួន០១ -សោរទីបលេខ៨ចំនួន០១ -ទូរស័ព្ទចំនួន២គ្រឿងម៉ាក LG ពណ៌ទឹកមាសចិន០១ និង ម៉ាកNokia ចិន០១ ពណ៌ទឹកមាស ។

ប្រភពបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៧ :៣០នាទី ជនរងគ្រោះ បានជិះម៉ូតូម៉ាក Honda Wave ខាងលើឌុបប្រពន្ធខ្លួនមកផ្ទះពេទ្យផ្លូវលេខ២៣០ ក្នុង សង្កាត់ទឹកល្អក់ទី៣ ដើម្បីមើលជំងឺ ពេលមកដល់ផ្ទះពេទ្យ ជនរងគ្រោះ ក៏បានចតម៉ូតូនៅមុខផ្ទះពេទ្យ ហើយក៏ចូលទៅពិនិត្យជំងឺ រហូតដល់ម៉ោងប្រហែល ១៨ :១៥នាទី ស្រាប់តែមានជនសង្ស័យឈ្មោះ ប៊ិន រើន បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះឃើញទាន់ ក៏ស្រែកថាចោរៗ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋាន ក៏អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើជាក់ស្ដែងតែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសំណុំរឿង និង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ តារា

img_3672 img_3670 img_3671


ចែករំលែក៖