ការប្រែប្រួលកើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ , សកម្មភាពពង្រឹកអំណាចរបស់ចិន , បម្រែបម្រួលអាកាសធាតុ គឺជាអ្វីដែលគ្រូទាយ Nostradamus បានព្យាករណ៍ទុកសម្រាប់ឆ្នាំ២០១៧។
គ្រូទាយ Nostradamus ( 1503-1566) ជាអ្នកផលិតថ្នាំ និងជាគ្រូទាយដ៏ល្បីរបស់បារាំង ដែលបានទាយទុកមុនពីព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោក ដូចជាបដិវត្តន៍បារាំង ,សង្គ្រាមលោកលើកទី១ និងទី២ ការបង្ហាញខ្លួនរបស់មេដឹកនាំហ៊ីល្លែរ(Hitler) ការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញា ។
តាមគេហទំព័រ Express របស់អង់គ្លេសបានផ្សាយថា ការប្រែប្រួលនៅលើពិភពលោក តាមការទស្សន៍ទាយរបស់លោក Nostradamus រួមមានទាំងការដឹកនាំរបស់លោកដូណាល់ ត្រាំ ការលេចឡើងរបស់ចិន អសន្តិសុខសង្គមនៅអីតាលី អាមេរិកធ្លាក់នៅក្នុងភាពចលាចល …។
ព្យាករណ៍ពីអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ
ខ្លឹមសារមួយចំនួន នៅក្នុងសៀវភៅ Les Propheties ( ទំនាយ) របស់លោក Nostradamus ដែលបានចេញផ្សាយនៅក្នុងឆ្នាំ១៥៥៥។ នៅក្នុងសៀវភៅនោះ លោកបានលើកឡើងថា មានមនុស្សដែលនិយាយស្តីខុសពីមេដឹកនាំដទៃរបស់អាមេរិក និយាយមិនខ្លាច លើកឡើងគោលនយោបាយគំរាមកំហែង នឹងជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ២០១៧ ។
តាមទំនាយរបស់លោក Nostradamus ស្ថានភាពមហាអំណាចរបស់អាមេរិក នឹងពិបាក គ្រប់គ្រង និងមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលបន្ទុក គ្រប់គ្រងតំបន់ក្តៅលើពិភពលោក។ បញ្ហាផ្សេងទៀត គឺការបែកបាក់ដោយសារតែទស្សនៈខុសគ្នា មិនមានតម្លាភាពនៅក្នុងសង្គមកើនឡើង ច្បាប់ទម្លាប់នឹងផ្លាស់ប្តូរ ។ លោកត្រំា នឹងជ្រៀតជ្រែកចូលបញ្ហាតំបន់អឺរ៉ុប ដើម្បីរារាំងក្រុមជនភៀសខ្លួន និងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍។
ក្រៅពីនេះ លោក Nostradamus ក៏បានព្យាករណ៍អំពីរុស្ស៊ី និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្តិភាព ។ ប្រទេសតំបន់អឺរ៉ុប នឹងគាំទ្រកិច្ចព្រមព្រៀងនោះ តែអាមេរិកបដិសេធ។
តាមទំនាយរបស់លោក Nostradamus ចិននៅឆ្នាំ២០១៧នេះនឹងមានសកម្មភាព តឹងតែង ដើម្បីទប់ស្កាត់ការបាត់បង់តុល្យភាពសេដ្ឋកិច្ចលើពិភពលោក សកម្មភាពរបស់ចិននឹងបង្កឲ្យមានលទ្ធផលអាក្រក់កើតឡើង ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសអីតាលី នឹងត្រូវឆ្លងកាត់ដំណាក់កាលលំបាក់បំផុតពីហិរញ្ញវត្ថុ ចំនួនពលរដ្ឋអត់ការងារធ្វើកើនឡើងខ្ពស់ ។ ការខ្ជីប្រាក់នៅអឺរ៉ុប នឹងបង្កឲ្យមានវិបត្តិថ្មីនៅអឺរ៉ុប។ បើទោះបីបែបណាក្តី ពលរដ្ឋនៅជុំវិញពិភពលោក បង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០១៧ ស្ថានភាពនឹងល្អប្រសើរជាងមុន ៕ ម៉ែវ សាធី