ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សម្តីតិចតួចជាមួយប្រពន្ធ គិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចងកនឹងក្រមាជាមួយធ្នឹមមាត់ទ្វារបន្ទប់ទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិបន្តិចបន្តួចជាមួយប្រពន្ធ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី ១ ខែមករាឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ភូមិ តាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

សពមាន ឈ្មោះ យ៉ិន ខាន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិអំពិលកញ្ជ្រិញ ឃុំកោះជុំ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

តាមសម្តីសាក្សីដែលនៅក្បែរខាងបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបបួលមិត្តភក្តិ២ទៅ៣នាក់ផឹកស្រា ដោយប្រាប់ថា ខ្លួនឈ្លោះគ្នាជាមួយប្រពន្ធ ។ បន្ទាប់ពីផឹកស្រាហើយ ក៏បែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ ពេលមកដល់បន្ទប់ជួលវិញ ជនរងគ្រោះបានខ្ចីទូរស័ព្ទអ្នកក្បែរខាងទូរស័ព្ទ តែមិនដឹងជាទូរស័ព្ទទៅណាទេ ។ ដោយបាត់យូរពេកមិនឃើញយកទូរស័ព្ទមកសងវិញ ម្ចាស់ទូរស័ព្ទបានដើរទៅរកជនរងគ្រោះនៅបន្ទប់ តែពេលទៅដល់ ឃើញបន្ទប់ចាក់គន្លឹះពីខាងក្នុង ក៏បានដើរត្រឡប់ទៅវិញ ។

ប្រភពបន្តថា ក្រោយមកដោយបាត់យូរពេក ទើបមកមើលម្តងទៀតនៅតែចាក់គន្លឹះដដែល ។ ដោយមានការសង្ស័យ ក៏នាំគ្នាគោះទ្វារតែមិនមានមនុស្សឆ្លើយទេ ពេលដែលអើតមើលតាមប្រហោងទ្វារ ទើបដឹងថា ជនរងគ្រោះចងកស្លា ប់បាត់ទៅហើយ និងបាននាំគ្នាគាស់ទ្វារចូលតែម្តងទៅ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានធ្វើកោសល្យវិច័យ និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖