ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀនជាច្រើនកញ្ចប់ក្នុងប្រតិបត្តិការ៤ករណីផ្សេងគ្នា​នៅខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលតាមបណ្តាស្រុកក្នុងទឹកដីខេត្តកណ្តាល ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្រ្កាប៤ករណីផ្សេងៗគ្នា កាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧ ។ ជាមួយនឹងការចាប់ខ្លួនជនសង្ស័យនេះដែរ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតថ្នាំញៀនជាច្រើនកញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ។

ប្រតិបត្តិការបង្រ្កាបទី១-ធ្វើឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងម្នាក់ឈ្មោះ សាត ឧស្សា ហៅឃិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ មានទីនៅភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក០១កញ្ចប់តូច ។

ប្រតិបត្តិការបង្រ្កាបទី២-ធ្វើឡើងកាលពីវេលាម៉ោង១២ និង១១នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ហុង ហេងពៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៤កញ្ចប់ (កញ្ចប់តូច២ កញ្ចប់មធ្យម១ និងកញ្ចប់ធំ១) ,ទូរស័ព្ទដៃម៉ាកហាយហ្វូនហ្វរ០១គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1P-9187 ។

ប្រតិបត្តិការបង្រ្កាបទី៣-ធ្វើឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ចាប់ខ្លួនជនល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ យ៉ាន គឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិលេខ៦ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ,ទូរស័ព្ទដៃ០២គ្រឿង និងម៉ូតូ០១គ្រឿងម៉ាកហុងដាគុបមូល ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខតាកែវ1H-0748 ។

ប្រតិបត្តិការបង្រ្កាបទី៤-ធ្វើឡើងកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ទឹម យ៉ត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាពន ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក០១កញ្ចប់ ៕ ស្អាងជ័យ

are-11 are are-1 are-2 are-3 are-4 are-5 are-6 are-7 are-8 are-9 are-10


ចែករំលែក៖