ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរវាយក្បាលបុរសម្នាក់មួយកាំភ្លើងខ្លីប្លន់យកសម្ភារគិតជាប្រាក់ជិត៥០០០ដុល្លារដោយសុវត្ថិភាពនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាល ហូរឈាមស្រោចមុខ ដោយសារក្រុមប្លន់ប្រដាប់អាវុធមួយក្រុមបានដកកាំភ្លើងខ្លី២ដើម ភ្ជង់គំរាមបាញ់សម្លាប់ នៅមុខផ្ទះជនរងគ្រោះ ខណៈដែលបើករថយន្តមកឈប់នៅមុខផ្ទះ និងវាយក្បាលបុរសរងគ្រោះមួយកាំភ្លើង រួចប្លន់យកសម្ភារគិតជាប្រាក់ជិត៥ពាន់ដុល្លារ ហើយរត់គេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅត្រង់មុខផ្ទះជនរងគ្រោះតាមបណ្តោយផ្លូវ១៦៣ កែង៤២៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីជនរងគ្រោះនិយាយថា រូបគាត់បីនាក់បងប្អូនជិះរថយន្ត១គ្រឿង ទើបតែចេញពីហូបអី ហើយបានត្រឡប់មកផ្ទះវិញ ខណៈមកដល់ផ្ទះ ក៏បាននាំគ្នាចុះពីរថយន្ត ស្រាប់តែក្រុមចោរប្លន់មួយក្រុមប្រដាប់កាំភ្លើងខ្លី២ដើម មកភ្ជង់គំរាមបាញ់សម្លាប់ដល់មុខផ្ទះតែមង្ដម្តង ហើយក៏បានវាយក្បាលមួយកាំភ្លើងខ្លីបណ្ដោយរបួសបែកក្បាលហូរឈាមស្រោចមុខ រួចក្រុមចោរក៏បានយកសម្ភារនៅលើខ្លួនអស់ជិត៥០០០ដុល្លារ។ ក្រោយពីបានភ្ជង់ប្លន់យកសម្ភារបានសម្រេចហើយ ក្រុមចោរបាននាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ព្រោះរងរបួសធ្ងន់ ៕ ស រស្មី

image1 image2


ចែករំលែក៖