ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់មនុស្ស៣នាក់ពាក់ព័ន្ធនឹងការចែកចាយ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពចែកចាយ ប្រើប្រាស់ និង រក្សាទុកសារធាតុញៀនដោយខុសច្បាប់ ។ ករណីនេះត្រូវបានបង្រ្កាបកាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាតត់ខ្លួននេះ ១.សែមភារម្យភេទប្រុសអាយុ២៩ឆ្នាំ២.ឈុំសុបញ្ញាភេទប្រុសអាយុ២៥ឆ្នាំនិង ៣.ថៃចាន់ថនភេទប្រុសអាយុ២៧ឆ្នាំ ។ ជនសង្ស័យទាំង៣នេះមានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញមានថ្នាំញៀន៣កញ្ចប់ តូច២កញ្ចប់ និង ធំ១កញ្ចប់ និង ទូរស័ព្ទ២គ្រឿងដាវ២ដើមឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

សមត្ថិច្ចបានអោយដឹងថា ជនសង្ស័យទាំងបីនាក់នេះ គឺជា ក្រុមដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្រ្តសង្កាត់ផ្សារឆ្នាំង ជាញឹកញាប់ ហើយនៅថ្ងៃនេះសមត្ថកិច្ចបានទទួលព័តមានពីប្រជាពលរដ្ឋស្តីពីក្រុមជនសង្ស័យណាត់ជួបគ្នាធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់ រួចបានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។ ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

ase ase-1


ចែករំលែក៖