ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ជំរុញឱ្យសមាគមនារី កម្ពុជា ត្រូវចេះថែរក្សាសុខ សន្តិភាព និងសមិត្ដផលរបស់គណបក្សប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួប សំណេះសំណាល ទទួលស្គាល់ និងសម្រេចកែសម្រួលសមាសភាពគណៈកម្មាការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកណ្តាល ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជន ខេត្ដកណ្ដាល ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាសុខសន្តិភាព ត្រូវចូលរួមការបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានច្រើន ធ្វើឲ្យបានឆ្ងាយ និង ធ្វើឲ្យ បានទូលាយជាងមុន ត្រូវធ្វើឲ្យបានល្អនូវការផ្តល់សេវា សា ធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមមាន សេវាតម្រូវការ និងសេវា សំណូមពរ ក្នុងនាមជាមន្ត្រីរាជការត្រូវចូលរួម ក្នុងការ បម្រើប្រជា ពលរដ្ឋឲ្យបានល្អ គឺមន្ត្រីរបស់យើងត្រូវតែសកម្មក្នុងការងារ និងលុបបំបាត់ ភាពអសកម្មនានា ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបាន គ្រប់ៗគ្នា និងត្រូវមានសាមគ្គីផ្ទៃក្នុង និងកិច្ចសហការរវាងនារី ជាមួយនឹងរដ្ឋបាលខេត្ត និងបណ្តាមន្ទីរនានាជុំវិញខេត្ត។

ក្នុងឱកាសនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំផ្តាំផ្ញើនូវការសួរទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អ្នកដែលបានចូលរួមនាថ្ងៃនេះ និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនដែលបានប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។

លោកស្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំ ស្រុក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន ខេត្ដ ដែលតែងតែជួយគាំទ្រ និងបង្ករលក្ខណៈគ្រប់បែបយ៉ាង រួមទាំងសម្ភារៈ និងថវិកា ដើម្បីឲ្យបងប្អូននារី បាន បំពេញតួនាទីទាំងវិស័យសុខាភិបាល វិស័យសង្គមកិច្ច វិស័យអប់រំ និងវិស័យកងកម្លាំងប្រដាប់អាវុធ ដែលទាំង អស់ នេះបានរួមចំណែកជួយក្នុងការងារអនុវត្តនូវគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបាន ដាក់ ចេញសម្រាប់ឲ្យអនុវត្តន៍ទទួលបានជោគជ័យ ៕ សំរិត

image1 image2 image3 image4 image5 image6 image7 image8 image9 image10


ចែករំលែក៖