ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួន សង្ស័យមានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់បានប្រើប្រាស់ក្រមាចងភ្ជាប់ជាមួយដើមស្វាយចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគោហ៊េល ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេន ចូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុប្រមាណ៤ថ្ងៃជនរងគ្រោះខាងលើនេះទំនងជាមានវិបត្តិនៅក្នុងគ្រួសារ ក៏ទំនាក់ទំនងទៅកូនស្រីដែលកំពុងបម្រើការងារនៅក្នុងរោងចក្រឯឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តែទំនាក់ទំនងមិនបានសោះ ។ ចាប់តាំងពីពេលនោះមកជនរងគ្រោះមិនសូវមាត់.កអ្វីឡើយ រហូតមកដល់វេលារសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ក្រុមគ្រួសារបានឃើញជនរងគ្រោះដើរទៅចម្ការស្វាយក្បែរផ្ទះ តែមិនមាននណាម្នាក់ចាប់អារម្មណ៍នោះទេ រហូតបាត់ជនរងគ្រោះទៅបាត់យូរមិនទាន់ត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារបាននាំគ្នាដើររក ក៏ប្រទះឃើញជនរងគ្រោះចង.កស្លាប់នៅលើដើមស្វាយបាត់ទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើងក្រុមគ្រួសារបាននាំគ្នាយកកាំបិតកាត់ក្រមាទម្លាក់សាកសពជនរងគ្រោះយកមកលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី និងរាយការណ៍ឲ្យសមត្ថកិច្ចនគរបាលបានដឹងផងដែរ ៕ ស្អាងជ័យ

res-1 res-2 res-3 res-4


ចែករំលែក៖