ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករនិងតារាចម្រៀងជាច្រើន រួមគ្នាបង្កើតបរិយាកាសរីករាយបុណ្យឆ្លងឆ្នាំថ្មីនៅណាហ្គាវើល

ចែករំលែក៖

ភ្នំពេញៈ ណាហ្គាវើល បានរៀបចំកម្មវិធីស្វាគមឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ២០១៧ យ៉ាងអ៊ឹកធឹកជាមួយការច្រៀងនិងសម្តែងដ៏ជក់ចិត្តពីកំពូលតារាចម្រៀងនិងសិល្បករសិល្បការិនីកម្ពុជាជាច្រើនរូប។លោកជា វណ្ណារិទ្ធ និង កញ្ញាសាឌី ជាពិធីករនិងពិធីការិនីក្នុងពិធីនេះ។

ពិធីជប់លៀងរាត្រីសមោសរនេះ ត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសបែបទសវត្សរ៍ឆ្នាំ ១៩២០ ដែលមានការច្រៀង សម្តែងផ្ទាល់ ឌីជេ និងការសម្តែងសៀករហស្សកម្មពេញមួយរាត្រីនៅក្នុងសណ្ឋាគារណាហ្គាវើល។ដោយចាប់ផ្តើមនៅម៉ោង៨យប់ កម្មវិធីមានបម្រើស្រាក្រឡុក និងម្ហូប ៦ មុខច្នៃយ៉ាងពិសេសសម្រាប់ភ្ញៀវរីករាយតាមតម្រូវការ។

នៅពេលសម្តែងបើកកម្មវិធី ក្រុមរាំ Sexy Movers និងក្រុម DIP ប្រចាំណាហ្គាវើលបានសម្តែងក្បាច់រាំ Charleston ដែលជាក្បាច់រាំពេញនិយមក្នុងទសវត្សរ៍ឆ្នាំ ១៩២០។ ក្រុមភ្លេងBehi ដែលមាននារីស្រស់ស្អាត ៣ នាក់មកពីប្រទេសម៉ុងហ្គោលី បានលេងចង្វាក់ភ្លេងដ៏ពីរោះជាមួយឧបករណ៍ភ្លេងប្លែករបស់ពួកគេ។ បន្ទាប់មក មានការសម្តែងសៀករហស្សកម្មដ៍ជក់ចិត្តពីក្រុមសៀកមកពីសាលាសៀករហស្សកម្មកម្ពុជា។ ជាមួយគ្នានោះក្រុមកំប្លែងរបស់លោកខាត់ ចំរើន បានធ្វើឲ្យភ្ញៀវផ្ទុះសំណើចយ៉ាងខ្លាំងជាមួយពាក្យពេចន៍ និងកាយវិការកំប្លែងរបស់ពួកគេ។

កំពូលតារាចម្រៀងកញ្ញាមាស សុខសោភា លោកហេង ពិទូ អ្នកស្រីហ៊ឹម ស៊ីវន និងលោករិន សាវ៉េត បានរួមគ្នាបញ្ចេញសំនៀងដ៏ពីរោះ និងបំពេរអារម្មណ៍ភ្ញៀវ ក្រោមបរិយាកាសដ៏រីករាយបំផុត។ បន្ទាប់មក ពួកគេបានឡើងលើឆាកទាំងអស់គ្នា មុនពេលកណ្តឹងនាឡិកាម៉ោង១២កណ្តាលអាធ្រាត្របានរោទ៍ឡើងចូលឆ្នាំ ២០១៧ ហើយភ្ញៀវរបស់យើង ក៏បានដុតកាំជ្រួច និងបង្ហោះប៉េងប៉ោង ខណៈទ្រនិចនាឡិកាបានដើរឆ្លងចូលឆ្នាំថ្មី។

រឹតតែធ្វើឱ្យបរិយាកាសរីករាយ ក្រុមតន្ត្រី Plus Band ប្រចាំណាហ្គាវើល បានលេងចង្វាក់ភ្លេងដ៏ទាក់ទាញផងដែរសម្រាប់កំដរភ្ញៀវក្នុងឆ្នាំ ២០១៧ រហូតរំលងអាធ្រាត្រ។

ដើម្បីអបអរឆ្នាំថ្មីដែរនោះ ក្លឹប Darlin Darlin នៅជាន់ផ្ទាល់ដី ដែលមានឌីជេ Peachy មកពីប្រទេសថៃ បាន Mix ភ្លេងដ៏ពីរោះសម្រាប់កំដរភ្ញៀវ។ ហើយក្លឹប F Club មានកម្មវិធីជប់លៀង Great Gatsby ដែលមានឌីជេ និងក្រុមរាំដ៏រស់រវើកសម្រាប់ភ្ញៀវទស្សនា និងរាំកម្សាន្តជាមួយ។ ភ្ញៀវក៏អាចកម្សាន្តផងដែរនៅឆាកជាន់ផ្ទាល់ដីជាមួយសិល្បករសិល្បការិនីប្រចាំណាហ្គាវើលក្នុងឱកាសបុណ្យឆ្លងឆ្នាំ។

ណាហ្គាវើលក៏បានប្រកាសកម្មវិធីឆ្លងឆ្នាំដែលផ្សាយផ្ទាល់នៅលើអេក្រង់ធំខាងក្រៅរបស់ណាហ្គាវើលទល់មុខសួនច្បារសម្តេចហ៊ុន សែន ដើម្បីឲ្យសាធារណជនបានទស្សនាកម្សាន្តផងដែរ ៕ ស តារា

 

image2 image3 image4 image5

unnamed image6 image7 image8

ណាហ្គាវើល បានរៀបចំកម្មវិធីស្វាគមឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ២០១៧ យ៉ាងអ៊ឹកធឹកជាមួយការច្រៀងនិងសម្តែងដ៏ជក់ចិត្តពីកំពូលតារាចម្រៀងនិងសិល្បករសិល្បការិនីកម្ពុជាជាច្រើនរូប


ចែករំលែក៖