ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យលោក Jiang Qinde ប្រធានក្រុមហ៊ុន Anhui Foreign Economic Construction Group Co.,Ltd និងអ្នកឯកទេសជាន់ខ្ពស់របស់ ក្រុមហ៊ុនចូលជួបសម្តែងការគួរសមក្នុង ឱកាសលោកប្រធានក្រុមហ៊ុន និងសហការី បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៧ និងត្រួតពិនិត្យប្រគល់អគារជូនភាគីព្រឹទ្ធសភា ។
ក្រុមហ៊ុនខាងលើនេះបានទទួលសិទ្ធិសាងសង់អគារការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធ សភាដែលជាជំនួយរបស់សាធារណរដ្ឋ ប្រជាមានិតចិនជូនព្រឹទ្ធសភាកម្ពុជា។ អគារ ការិយាល័យថ្នាក់ដឹកនាំព្រឹទ្ធសភាគ្រោង នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនាពេល ដ៏ខ្លីខាងមុខ ៕ ហេង សូរិយា