ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាសហការ កម្លាំងអន្តរាគមន៍រាជធានីឃាត់ខ្លួនជនសង្ស័យ២នាក់ រិបអូសថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលលាក់ទុកសារធាតុញៀននៅជាប់ខ្លួនចំនួន១កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយកម្លាំងអន្តរាគមន៍រាជធានីឃាត់ខ្លួនកាលពីវេលាម៉ោង៩និ២៥នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអាកាស៧មករា ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ មានឈ្មោះ គុន រឿន ភេទប្រុស អាយុ២២ មានមុខរប លើកឥវ៉ាន់នៅឃ្លាំងម្តុំមុខផ្សាដីហុយ និងមានស្រុកកំណើត ភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។
ជនសង្ស័ទី២មាន ឈ្មោះ គៀ រី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលើកឥវាន់នៅឃ្លាំងផ្សារដីហុយ ស្នាក់នៅផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខនិង មានស្រុកកំណើត នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺកម្លាំងប៉ុស្តិ៍និងអន្តរាគមន៍ពិសេសកំពុងធ្វើការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនហើយក៍ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េពណ៏ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1BI-1562 តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចមានការសង្ស័យ បានឃាត់ខ្លួនសួរនាំ និងឆែកឆេរលើខ្លួន ក៍ឃើញមានថ្នាំញៀន១កញ្ចប់តូច ប្រភេទម៉ាទឹកកកក៍បានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្ដង ។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនិតិវិធីបន្ត ៕ តុង សីហា

img-20170103-wa0052 img-20170103-wa0050 img-20170103-wa0049 img-20170103-wa0048

 


ចែករំលែក៖