ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនសង្ស័យម្នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនករណីប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងសហគមន៍សែនសុខ១ផ្ទះលេខ២០ ផ្លូវ២១៧ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ឈឿន សុភ័ស្ត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះ២០ ផ្លូវ២១៧ ក្រុម៦ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ពេលនោះក៍ជនយុវជនម្នាក់នេះដើរចូលផ្ទះគួរអោយសង្ស័យ ក៏ឃាត់សាកសួរ និងសុំគោលការណ៍ថ្នាក់លើដើម្បីត្រួតពិនិត្យក្នុងផ្ទះហើយបានរកឃើញនូវឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរបន្តនៅប៉ុស្តិ៍ឃ្មួញតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមច្បាប់៕  តុង សីហា

se


ចែករំលែក៖