សារព័ត៌មានរុស្ស៊ី Ria Novosti នា ពេលកន្លងមកថ្មីៗបានផ្សព្វផ្សាយនូវអត្ថ បទវិភាគស្តីពីអ្វីដែលអាមេរិកបានសន្យានៅក្នុងប្រទេសស៊ីរី តែពេលនេះរុស្ស៊ី ទួរគី និងអីុរ៉ង់ជាអ្នកធ្វើឲ្យជោគជ័យមិនមែនជាអាមេរិកឡើយ។ នេះជាការចាប់ផ្តើមនៃ ភាពសមគ្គីប្រឆាំងក្រុមភេរវកម្មនៅក្នុង ប្រទេសនេះ។
មកទល់ពេលនេះតំបន់ជាច្រើននៅក្នុងប្រទេសស៊ីរីមិនមានស្នូរកាំភ្លើងទៀតឡើយ ពេលនេះប្រធានាធិបតី ពូទីន បានប្រកាស ពីគោលនយោបាយច្បាស់លាស់នៅទីនោះ។ នៅពេលនេះភារកិច្ចរបស់រុស្ស៊ីនៅក្នុង ប្រទេសស៊ីរីអាចនិយាយថា ទទួលបាន ជោគជ័យទាំងស្រុង ហើយរុស្ស៊ីនឹងកាត់ បន្ថយចំនួនទាហាននៅទីនោះ បើទោះបីសង្គ្រាមប្រឆាំងភេរវកម្មមិនទាន់ដល់ទី បញ្ចប់។
កន្លងមកកិច្ចប្រជុំរវាងប្រទេសដែល ចូលរួមធ្វើសង្គ្រាមវាយប្រហារភេរវកម្មនៅក្នុងប្រទេសស៊ីរីទទួលបានលទ្ធផលល្អ។ ប្រទេសទួរគីនិងរុស្ស៊ីបានឯកភាពគ្នានៅ លើកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំង ប្រទេសស៊ីរីចាប់ពីយប់អធ្រាត្រនេះទៅ។ នេះជាព័ត៌មានប្រកាសដោយទីភ្នាក់ងារ ព័ត៌មានរបស់រដ្ឋាភិបាលទួរគីកាលពីថ្ងៃពុធ ទី២៨ ខែធ្នូកន្លងទៅ។ ផែនការរុស្ស៊ី និងទួរគីមានគោលដៅពង្រីកបទឈប់បាញ់ គ្នានៅទូទាំងប្រទេសស៊ីរី។ បទឈប់បាញ់ដែលត្រូវបានបង្កើតឡើងតាំងពី២សប្តាហ៍មុននៅក្រុងអាឡិបតាមរយៈការចរចានិងឧបត្ថម្ភដោយទីក្រុងម៉ូស្គូនិងអង់ការ៉ាដែលបានអនុញ្ញាតការដឹកជម្លៀសប្រជាជនស៊ីរីចេញពីសង្កាត់នានារបស់ក្រុមបះបោរនៅអាឡិប។ ក៏ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់លើកមុនៗដែរ ដែលចរចាដោយសហរដ្ឋអាមេរិកនិងរុស្ស៊ីកិច្ចព្រមព្រៀងឈប់បាញ់លើកនេះក៏ពុំមានរាប់បញ្ចូលក្រុមពួកភេរវជនដែរ។
សារព័ត៌មានរបស់ទួរគីដែលគាំទ្ររដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា បើសិន ជាជោគជ័យកិច្ចព្រមព្រៀងថ្មីនេះអាចយកធ្វើជាមូលដ្ឋានបានសម្រាប់ការចរចានយោបាយនានារវាងរបបស៊ីរីនឹងក្រុមបះ បោរដែលទីក្រុងមូស្គូ និងអង់ការ៉ាមាន បំណងរៀបចំធ្វើឡើងនៅទីក្រុង Astana ប្រទេស Kazakhstan។
គួររំលឹកថា រុស្ស៊ីនិងទួរគីបានចូលរួម ចំណែកយ៉ាងសកម្មបំផុតនៅក្នុងបញ្ហាស៊ីរី តែទីក្រុងអង់ការ៉ាធ្វើការគាំទ្រខាងក្រុមបះបោរស៊ីរី រីឯទីក្រុងមូស្គូវិញក៏ដូចជាប្រទេសអុីរ៉ង់ដែរ គឺជាសម្ពន្ធមិត្តដ៏ជិតដិតបំផុត របស់ក្រុងដាម៉ាស។ ទោះជាយ៉ាងណាក្តី រុស្សីនិងទួរគីនៅតែចូលរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបំផុតមួយជាមួយប្រទេស ស៊ីរីនាអំឡុងប៉ុន្មានខែចុងក្រោយនេះដោយ បានខិតខំរៀបចំទំនាក់ទំនងនឹងគ្នាឲ្យមានភាពកក់ក្តៅឡើងវិញ ក្រោយពីមានវិបត្តិជាមួយគ្នានៅក្នុងការបាញ់ធ្លាក់យន្តហោះ រុស្ស៊ីមួយគ្រឿងកាលពីខែវិច្ឆិកាឆ្នាំ២០១៥ នៅក្បែរព្រំដែនទួរគី-ស៊ីរីមក។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយមានវត្តមានរបស់ប្រធានាធិបតី ហ្គី ណេ Allpha Condé ផងដែរ នាឱកាស ដំណើរទស្សនកិច្ចនៅទីក្រុងអង់ការ៉ា លោក ប្រធានាធិបតីទួរគីបានថ្លែងចោទប្រកាន់យ៉ាងត្រង់ៗថា លោកខាងលិចពុំបានធ្វើ ការគោរពកិច្ចសន្យានានារបស់ខ្លួនទេនៅក្នុងបញ្ហាស៊ីរី និងបានគាំទ្រខាងក្រុមភេរវ ជនស៊ីរីក្នុងនោះក៏មានក្រុមរដ្ឋអ៊ិស្លាមផងដែរ៕ ម៉ែវ សាធី