ព័ត៌មានទាន់ហេតុការណ៍៖

សូហ្វតេន្នីសកូរ៉េ ហាក់ស្ទាក់ស្ទើរនឹងសំណើ៣ចំណុចរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចក្រៅផ្លូវការនៅកម្ពុជារបស់ អនុប្រធានសហព័ន្ធកីឡាសូហ្វតេន្នីសអាស៊ី និងជាប្រធានសហព័ន្ធកីឡាសូហ្វតេន្នីសកូរ៉េខាងត្បូង កាលពីថៃ្ងអាទិត្យកន្លងទៅនេះ សហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា បានស្នើឱ្យ ឱ្យកូរ៉េរជួយអភិវឌ្ឈន៍ វិស័យកីឡា សហ្វតិន្នីសនៅកម្ពុជា។

សំណើ៣ចំណុចនោះរួមមាន ១.ការស្នើសុំបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែងនៅកូរ៉េ ២.ការស្នើគ្រូកូរ៉ែមកបណ្តុះបណ្តាលនៅកម្ពុជា និង៣.សុំជំនួយបន្ថែមដើម្បីសាងសង់ទីលានលំដាប់ស្តង់ដាបំរើអោយការប្រកួតកំរិតអន្តរជាតិ។ ប៉ុន្តែការស្នើសុំ៣ចំណុចរបស់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាស្នើទៅភាគីអនុប្រធានសហព័ន្ធកីឡាសូហ្វតេន្នីសអាស៊ី ពុំទាន់ត្រូវបាន ឆ្លើយតបយល់ព្រមទាំងស្រុងនោះទេ ត្រូវរង់ចាំការប្រជុំសម្រេចជាផ្លូវការ ពីសមាជិកសូហ្វតេន្នីសអាស៊ី និងសមាគមសូហ្វតេន្នីសកូរ៉ែខាត្បូង។

លោក Gye Wang Lee អនុប្រធានសហព័ន្ធកីឡាសូហ្វតេន្នីសអាស៊ីនៅក្នុងជំនួបទស្សនកិច្ចនោះបាននិយាយថា ចំពោះការស្នើសុំរបស់កម្ពុជា លោកនឹងយកទៅពិភាក្សា ជាមួយភាគីពាក់ព័ន្ធសិន ទើបសម្រេចតាមក្រោយ។

អគ្គលេខាធិការសហព័ន្ធ កីឡាសូហ្វតេន្នីសកម្ពុជា លោក ជា ប៊ុនហេង ថ្លែងថា សំណើនេះ ធ្វើឡើង គឺដើម្បី ពង្រឹងសមត្ថភាពអត្តពលិកសូហ្វតេន្នីស ត្រៀមចូលរួម ព្រឹត្តិការណ៍ក្រៅប្រទេសធំៗ នៅឆ្នាំ ២០១៧ ។ ជាពិសេសគឺចង់អោយពួកគាត់មានគ្រូជំនាញ និងបានហ្វឹកហាត់ នៅប្រទេសខ្លាំង ដូចជា កូរ៉ែ ដើម្បីយកមេដាយឱ្យបាន នៅព្រឹត្តិការណ៍ អាស៊ីហ្គេម នៅម៉ាឡេស៊ី នាពាក់កណ្តាល ឆ្នាំនេះ។

គួរបញ្ជាក់ថា នេះជាវត្តមាន លើកទី១ ដែលប្រមុខដឹកនាំ សហព័ន្ធ កីឡាសូហ្វតេន្នីសអាស៊ី និងកូរ៉េខាងត្បូង លោក Gye Wang Lee មកកាន់កម្ពុជា។ ដំណើរទស្សនកិច្ចក្រៅផ្លូវការរយៈពេល២ថ្ងៃនេះ ក្រៅពី ជួបសំណេះសំណាល ជាមួយ កីឡាករ-ការិនី និង ទស្សនកិច្ច ទីលានថ្មីដែលកំពុងត្រូវបាន សាងសង់នៅ ពហុកីឡដ្ឋានជាតិ លោក Gye Wang Lee ក៏ទៅទស្សនកិច្ច ក្លិបនិងទីលាន កីឡាសូហ្វតេន្នីស នៅខេត្តកំពង់ស្ពឺផងដែរ ដើម្បី រៀបចំផែនការបន្តជួយក្លិបមួយនេះ៕ សារីម

res


ចែករំលែក៖