ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់មិនប្រយ័ត្ន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបរស្ទើរភ្លើង បើករថយន្តF U S. O បត់ឆ្លងផ្លូវមិនប្រយត្ន័ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការលើនេះដែរ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ៨៣២ ផ្លូវ៤៣២កែងនិងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹកថា នៅមុនពេលកើតហេតុ គេសង្កេតឃើញមានរថយន្តបង្កខាងលើ ម៉ាកF S U. S. O ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ3A.4156 ដែលបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់កែងផ្លូវ៤៣២ រថយន្តក៏បានបត់ស្ដាំទៅផ្លូវ៤៣២បំណងចូលទៅឃ្លាំងដាក់ឥវ៉ាន់ តែដោយសារតៃកុងស្ទើភ្លើង(ខ្វះការប្រុងប្រយ័ត្ន) ក៏ជ្រុលទៅបុកនិងរបងផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យបាក់អស់ប្រហែល៣ម៉ែត្រ ចំណែករថយន្តបង្ក កល់ទៅមុខលែងរួច ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានមកជួយអន្តរាគមន៍សម្រួលចរាចរណ៍ ហើយខាងតៃកុងរថយន្តបង្កបានតេហៅរថយន្តពួកគេម្នាក់ទៀតឲ្យមកជួយទាញចេញពីកន្លែងកើតហេតុចាំនិយាយគ្នា។

ក្រោយកើតហេតុភាគីទាំងសងខាងបានចរចាគ្នា តែមិនត្រូវដោយខាងរថយន្តបង្ករង់ចាំដោះស្រាយនៅថ្ងៃស្អែកទើបសមត្ថកិច្ចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ

img_7515 img_7517 img_7518 img_7519 img_7520


ចែករំលែក៖