ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រជុំបូកសរុបកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦ទិសដៅការងារឆ្នាំ២០១៧និងផ្សព្វផ្សាយផែនការណ៍ស្ដីពីយុទ្ធនាការរប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១រយៈពេល៦ខែ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តកំពង់ធំ៖ ការធ្វើសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀននៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍សង្កត់ធ្ងន់ចំពោះកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការរប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ អោយបានតឹងរ៉ឹងបំផុត ដើម្បីធានាអោយបាននូវការថយចុះនៃអត្រាគ្រោះថ្នាក់ដោយសារគ្រឿងញៀន។

លោកវរសេនីយ៍ឯក កែង សុផល ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសគ្រឿងញៀនបានអានរបាយការណ៍ស្ដីលទ្ធផលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០១៦ និងទិសដៅការងារអនុវត្តន៍បន្ដសម្រាប់ឆ្នាំ២០១៧ ។

បន្ទាប់មក លោក ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានអាន ខ្លឹមសារក្នុងការផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១រយះពេល៦ខែ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៧។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានមានប្រសាសន៍ណែនាំ សមត្ថកិច្ចនគរបាល អោយភ្ញាក់ខ្លួន កែខ្លួនអោយបានឆាប់អ្វី ដែលជាទំលាប់អាក្រក់ អ្វីដែលធ្លាប់អនុវត្តន៍ស៊ីលុយមិនព្រមចុះបង្រ្កាបគ្រឿងញៀន ទុកអោយបទល្មើស កើតមានឡើងពីទ្រង់ទ្រាយតូច រហូតដល់ទ្រង់ទ្រាយធំ ទង្វើអាក្រក់បែបនេះ ត្រូវតែបញ្ឈប់ និងបានសំណូមពរដល់សមត្ថកិច្ច នគរបាល ចាប់ពីឆ្នាំ២០១៧នេះ យើងនឹងបើកយុទ្ធនាការក្ដៅក្នុងការចុះបង្រ្កាបបទល្មើសគ្រឿងញៀននេះគ្រប់ភូមិ ឃុំស្រុក និងផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន អោយប្រជាពលរដ្នយល់ដឹងពីផលអាក្រក់នៃគ្រឿងញៀន ជាពិសេសក្រុមគ្រួសារអ្នកមានកូនចៅញៀនថ្នាំ អោយគាត់ចូលរួមសហការជាមួយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ព្រោះការលាក់បាំងនេះហើយធ្វើក្មេងឬអ្នកទាំងនោះធ្លាក់ក្នុងស្ថាន់ភាពគ្រោះថ្នាក់ដោយសារគ្រឿងញៀន មិនត្រឹមតែខូចខាត់ខ្លួនឯង បំផ្លាញទ្រព្យសម្បត្តិខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងខូចខាតដល់អ្នកដទៃនិងសង្គមជាតិទាំងមូលទៀតផងដូច្នេះសំរាប់ថ្ងៃនេះ ថ្វីដ្បិតតែ ប្រើពាក្យសម្ដីស្ដីបន្ទោសអស់លោកធ្ងន់ៗបន្ដិចក៏ដោយ ក៏ មិនដែលចាត់ទុកអស់លោកជាអ្នកដទៃទេ គឺបានចាត់ទុកអស់លោកជាបងជាប្អូនរបស់ខ្ញុំដដែល។

បន្ទាប់មក មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច ព្រមទាំងអភិបាលស្រុកបារាយណ៍ ស្រុកស្ទោង និងក្រុងស្ទឹងសែនបានឡើងធ្វើបទអន្ដរាគមន៍ ក្រោមប្រធានបទគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន ស្រុកក្រុង បានលើកឡើងពីចំនុចខ្លាំង និង ចំនុចខ្សោយគឺប្រជាពលរដ្នខ្វះពត័មាន ខ្វះការយល់ដឹង ពុំដឹងគ្រឿងញៀនគឺជាឧបសគ្គធ្វើអោយគ្រោះថ្នាក់យ៉ាងណានោះទេ មិនព្រមសហការ និងខ្លាចគ្រោះថ្នាក់ដល់ខ្លួន សមត្ថកិច្ចមូលដ្ឋានស៊ីលុយដើម្បីបិតបាំង ទើបសមត្ថកិច្ចមិនអាចបង្រ្កាបអស់ ។

លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ សង្កត់ធ្ងន់ចំពោះបញ្ហាសារជាតិញៀន បានបំផ្លាញ ក្រុមគ្រួសារ បំផ្លាញអ្នកដទៃ និងបំផ្លាញសង្គមជាតិទាំងមូល ធ្វើអោយកើតអំពើចារកម្ម ចោរលួច ចោរប្លន់ អំពើហិង្សា ការរំលោភបំពាន់ជាដើម ដូច្នេះសុំអោយ សមត្ថកិច្ចកងជាអាវុធហត្ថ នគរបាល រួមសហការ គ្នាអោយបានខ្ជាប់ខ្ជួន ពង្រឹង បើកយុទ្ធនាការក្ដៅចុះបង្រ្កាបបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននៅតាមមូលដ្ឋានគ្រប់ភូមិ ឃុំ ស្រុក ក្រុង ទូទាំងខេត្តកំពង់ធំ អោយគាត់យល់ដឹងពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីអោយប្រជាពលរដ្នសហការជាមួយសមត្ថកិច្ច ផ្ដល់ព័ត៌មាន កុំលាក់លៀម កុំខ្លាច កុំមានការភ័យព្រួយ ទើបអាចបង្រ្កាប និងបោសសំអាត បទល្មើសទាំងនេះអោយមានប្រសិទ្ធភាពខ្ពស់ ។ ចុងក្រោយ លោក បានអរគុណដល់សមត្ថកិច្ចទាំងអស់ដែលបានបង្រ្កាបបទល្មើសកន្លងមកនិង បន្ដខិតខំសហការអោយខ្លាំងក្លាបន្ថែមទៀតក្នុងឆ្នាំ២០១៧៕  ប៊ុន រិទ្ធី

1 2 3 6

8 7


ចែករំលែក៖