ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបើកបរបុករថយន្តធុនបណ្ដាលឲ្យម្ចាស់រថយន្តធុនតូចបែកគ្រាប់ភ្នែកត្រូវរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកគ្រាប់ភ្នែក ពេលដែលរថយន្តធុនធំបើកបរដល់ផ្លូវកោងរេចង្កូតជ្រុងទៅបុករថយន្តម៉ាក(lSUZU)ពេញទំហឹង ឮដូចរន្ទះបណ្ដាលឲ្យរថយន្តធុនតូចវិល២ជុំ នៅលើផ្លូវជាតិលេខ៥៧ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះឆ្លងដែនទៅពេទ្យប្រទេសថៃ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលា២និង៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលារៀនភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរថយន្តជាអ្នករួមដំណើរឈ្មោះ អ៊ុក សុខ ឃឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

រីឯបុរសម្នាក់ដែលជាអ្នកបើកបររថយន្ត ISUZU ពណ៌ត្រាវមានឈ្មោះឆាន ប៉ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបររងគ្រោះ, ក្រោយពីឃើញអ្នករួមដំណើររងរបួសបែកភ្នែក ក៏រត់គេចខ្លួនបាត់ប្រមោល, បុរសបើកបររថយន្តធុនតូចរថយន្តម៉ាក(ISUZU) ពណ៍ត្រាវពាក់ស្លាកលេខប៉ៃលិន2A0648 បើកបរពីកើតទៅលិច ស្រាប់តែមានរថយន្តធុនធំក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបរយ៉ាងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត មកផ្លូវកោងរេចង្កូតបួងចង្កូតមិនទន់ទៅបុករថយន្តមួយគ្រឿងម៉ាកISUZUខាងលើពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់អង្គុយក្នុងរថយន្តបែកមុខ និងត្រូវចំភ្នែកឆ្វេង បាក់ដៃឆ្វេងហូរឈាម ភ្លាមៗនោះត្រូវបានគេស្គាល់បានដឹកបញ្ជូនតាមរថយន្តមួយគ្រឿងយកទៅសង្គ្រោះនៅពេទ្យប្រទេសថៃ ។ អ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍ ឈ្មោះសួន សុផល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ រថយន្តក្រឡុកស៊ីម៉ង់ត៍បើករថយន្តម៉ាកHYUNDAI, ពណ៌សគ្មានស្លាកលេខ បន្ទាប់ពីកើតហេតុរួច ក៏បានដាក់សាប៊ូរត់គេចខ្លួនបាត់ឈឹង ។

រថយន្តទាំងពីរគ្រឿងដែលបើកបរបុកគ្នានោះត្រូវបានសមត្តកិច្ចការិយាល័យចរាចរផ្លូវគោកនៃស្នងការខេត្តប៉ៃលិនយករថយន្តពីរគ្រឿងមករក្សាទុកនៅស្នងការខេត្តប៉ៃលិន រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕ ស សារ៉េត

se-1 se-2 se-3 se-4 se-5


ចែករំលែក៖