ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងបក្ខពួកដើរជំរិតទារប្រាក់អ្នកលក់តាមចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានមណ្ឌលសុខភាពផ្សារ ដើមថ្កូវ និងបក្ខពួក៣នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនពាក់ព័ន្ធ បទដើរជំរិតទារប្រាក់ពីអ្នកលក់ដូរតាម ចិញ្ចើមផ្លូវជុំវិញមណ្ឌលសុខភាពផ្សារដើម ថ្កូវ ។

ការចុះឃាត់ខ្លួននេះធ្វើឡើងកាលពី វេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៦ ខែ មករា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ៤៣០ និងផ្លូវលេខ១៦៣ជុំវិញមណ្ឌលសុខភាព ផ្សារដើមថ្កូវ ស្ថិតនៅក្នុងសង្កាត់ ផ្សារដើម ថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមានទី១-ឈ្មោះ ស្រី រតនា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ លេខ ១៥BEo ផ្លូវលេខ៣៣៦ ភូមិ៣ សង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ មុខរបរប្រធានមណ្ឌលសុខ ភាព ផ្សារដើមថ្កូវ (អ្នកឲ្យប្រមូលលុយ) ទី២-ឈ្មោះ អឹុង សៀងប៉ាង ភេទស្រី អាយុ៦៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៤E1 ផ្លូវលេខ១៨២ ភូមិ៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ បុគ្គលិកពេទ្យ (អ្នកដើរយកលុយ) ទី៣-ឈ្មោះ ចាន់ សុខា ភេទប្រុស អាយុ ៦៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលំ ភូមិកោះ ប្រាក់ ឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (អ្នកដើរយកលុយ) និងទី៤-ឈ្មោះ សេង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១០B ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ ជាបុគ្គលិកភោជនីយដ្ឋានទឹកថ្លា (អ្នកដើរ យកលុយ) ។

មន្រ្តីនគរបាលប៉ុស្តិ៍ដើមថ្កូវបានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ជនសង្ស័យទាំង៣នាក់ជាក់ស្ដែងតែម្ដង ខណ:ពួកគេកំពុងជំរិតទារ ប្រាក់និងដកហូតលុយដុល្លារ៣៨១ដុល្លារ លុយខ្មែរ៥.២៦០.០០០រៀល ហើយសមត្ថ កិច្ចក៏បានបន្តឃាត់ខ្លួនប្រធានមណ្ឌល សុខភាពផ្សារដើមថ្កូវម្នាក់ទៀតផងដែរ ។

ក្រោយការឃាត់ខ្លួន និងសាកសួរលោក ប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវបានសារភាពថា លោកពិតជាបានបញ្ជាឲ្យគេដើរយកលុយពីអាជីវករលក់តាមចិញ្ចើមផ្លូវ ជុំវិញមណ្ឌលសុខភាពផ្សារដើមថ្កូវប្រាកដមែន គឺតាមទីតាំងតូចឬធំពី២០ដល់៧០ ដុល្លារ។ ប្រធានមណ្ឌលសុខភាពបន្តថា លុយដែលគាត់ប្រមូលបាននោះគឺយកមកបន្ថែមប្រាក់ខែបុគ្គលិកក្នុងមណ្ឌល និង ទុកឧបត្ថម្ភក្នុងកម្មវិធីផ្សេងៗ ។

ដោយឡែកតាមសម្ដីរបស់ក្រុមអាជីវករ បានឲ្យដឹងថា លោកប្រធានមណ្ឌលសុខភាពខាងលើនេះបានប្រើឲ្យគេដើរប្រមូលលុយពីក្រុមអាជីវករដើម្បីដាក់ក្នុងហោប៉ៅតែបក្ខពួកគាត់ប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបាន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្ត ។

ក្រុមអាជីវករ៩នាក់ដែលតំណាងឲ្យ អាជីវករចំនួន៣៦តូបបានមកដាក់ពាក្យប្ដឹង រួមមាន ទី១-ឈ្មោះ យឹម ឌីណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ឈុន ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទី៣-ឈ្មោះ ចាប អឺង ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ ទី៤-ឈ្មោះ សែម ចាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទី៥-ឈ្មោះ ស៊ន សីហាក់ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទី៦-ឈ្មោះ ទេព លក្ខិណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ទី៧-ឈ្មោះ ង៉ែត សុខា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទី៨-ឈ្មោះ អឿន ចិន្តា ភេទ ស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទី៩-ឈ្មោះ សុខ ជាតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ ៕ ហេង នរិន្ទ្រ

sde


ចែករំលែក៖