ភ្នំពេញ: បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ នៅក្នុងម៉ូតូកង់បី សង្ស័យខ្យល់គរ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ចំនុចកើតហេតុនៅទុលមុខនិង ក្រសួងធម្មការ និងសាសនា ខាងត្បូងរូបសំណាក់ សម្តេចជួនណាត ស្ថិតក្នុងស្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមាន ឈ្មោះ ឌិន បូនរិន ភេទប្រុស អាយុ៤៨ មុខរបរអ្នករត់ម៉ូតូកង់បី ។
ប្រភពពបន្តថា មុនកើតហេតុបានជនរងគ្រោះខាងលើ ទើបតែមកពីផឹកស្រា ហើយបានមកដេកនៅលើមូ៉តូកង់បីរបស់ខ្លួន ហើយក៏ត្រូវគេប្រទះឃើញ សង្ស័យដូចជាមិនស្រួល ក៏បានដើរទៅដាស់ តែមិនងើបសោះ ក៏បានដឹងថា បុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះ អ្នកដែរឃើញក៏បានរត់ទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចអោយរថយន្តដឹកសពរបស់ជនរងគ្រោះយកទៅទុកនៅមន្ទីរពេទ្យរុស្សីរង់ចាំគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី