ខេត្តត្បូងឃ្មុំ៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ស៊្រុន ផឹងឡេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងអាជ្ញាធរស្រុកមេមត់ បានរៀបចំការប្រគួតកីឡាបាល់ទាត់ដណ្តើមពាន់ង្វាន់៧មករា (៧មករា១៩៧៩-៧មករា២០១៧) ថ្នាក់ស្រុកមេមត់ ដែលការរៀបចំនេះចាប់ផ្តើមតាំងពីថ្ងៃទី៣ដល់ថ្ងៃទី៨ខែមករា ២០១៧ នៅក្នុងទីលានបាល់ទាត់វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់។
ពិធីបិតការប្រគួតនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីត្រីយ៍ វ៉ា សារិទ្ធិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោក ចេង ប៊ុនរ៉ា អភិបាលស្រុកមេមត់ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ជាមួយនិងការចូលរួមអបអរសារទរយ៉ាងច្រើនកោះករពីសំណាក់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោកឧត្តមសេនីត្រីយ៍ វ៉ា សារិទ្ធិ បានលើកឡើងថា វាជាសច្ចភាពប្រវត្តិសាស្ត្រមួយដែលមិនអាចបំភ្លេចបាន ហើយក្នុងនាមកូនខ្មែរត្រូវតែចងចាំនូវថ្ងៃរំដោះប្រទេសចេញពីរបបវាលពិឃាតប៉ុលពត ដែលបានកាប់សម្លាប់ពលរដ្ឋអស់រាប់លាននាក់។ លោកបន្តថាក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ថ្នាក់ដឹកនាំដែលកាលមានសម្តេចទាំង៣ និងឥសរៈជនមួយចំនួនបានរួមគ្នាកសាងប្រទេសរហូតដល់សព្វថ្ងៃ ពីដំណាក់កាលបែកបាក់ សង្រ្គាម ឈានមករកការរួបរួម មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ មិនតែប៉ុណ្ណោះធ្វើអោយប្រទេសជាតិមានសិទ្ធិស្មើមុខ ស្មើមាត់លើឆាក់អន្តរជាតិថែមទៀតផង។ ហើយក្នុងនោះវិស័យកីឡាក្នុងដំណាក់កាលចុងក្រោយនេះក៏កំពុងបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័សផងដែរ។ លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ដែថា ការរៀបចំអោយមានការប្រគួតកីឡាថ្ងៃក្រៅពីដើម្បីអបអរសាទរថ្ងៃ៧មករា ក៏ដើម្បីជម្រុញ និងលើកទឹកចិត្តដល់យុវជនអោយចូលរួមលេងកីឡា ប្រយោជន៍ដើម្បីសុខភាព សាមគ្គីភាព ដោយធ្វើយ៉ាងកុំអោយពួកគេយកពេលទំនេទៅប្រព្រឹត្តិអំពើផ្តេសផ្តាសខុសច្បាប់ បង្កើតបងតូចបងធំ បង្ករអសន្តិសុខដល់ស្រុកភូមិ និងសង្គមជាតិ ។ ជាមួយគ្នានោះលោកក៏បាននែនាំដល់យុវជនត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបំផ្លាញអនាគត់បានគ្រប់ពេល។
បើតាមការបញ្ជាក់របស់លោក ស៊្រុន ផឹងឡេង គណៈកម្មការរៀបំការប្រគួតបានអោយដឹងថា ការប្រគួតនេះមានកីឡាករចំនួន8ក្រុមមកពីឃុំនានាក្នុងស្រុកមេមត់ មកប្រគួតគ្នាអស់រយៈពេល6ថ្ងៃ ដើម្បីចំរាញ់យកអ្នកឈ្នះពីចំណាត់ថ្នាក់លេខ ១ដល់លេខ៤ ។លោកបន្តថា សម្រាប់ការប្រគួតនេះលេខ1ទទួលបានពានមួយ ប្រាក់រង្វាន់លើកទឹកចិត្ត៣លានរៀល រួមទាំងការជួយឧបត្ថមពីសប្បុរសជននានាបន្ថែមទៀត ។ ជាលទ្ធផលចំណាត់ថ្នាក់លេខ1បានទៅលើក្រុម ណាឌីន FC និងបានទៅលើក្រុមអាស៊ាន មកពីឃុំមេមត់ដូចគ្នា ៕ វណ្ណះ