ភ្នំពេញៈ បុរសម្នាក់ជាជនជាតិវៀតណាមបានឡើងទៅសម្ងំចាក់ថ្នាំញ្ញៀននៅក្នុងផ្ទះជាន់ទី២ ហើយប៉ុនពងលួចព្រទ្យសម្បត្តិ ត្រូវម្ចាស់ផ្ទះតាមទាន់ប្តឹងសមត្ថកិច្ចបុ៉ស្តិ៍អូរឫស្សី២ចាប់វាយខ្នោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ នៅចំណុចផ្ទះជាន់ទី២ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុខ ម៉ាន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរអ្នរើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចអោយដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែលជា៥ទៀប ភ្លឺគាត់បានលឺសំឡេងនៅជិតបន្ទប់ដោយមានអារម្មណ៍ថា មានចោរលួចចូលក្នុងផ្ទះរបស់គាត់ចឹង ក៏បានតេទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី២ មកអន្តរាគមន៍ ពេលដែលសមត្ថកិច្ចប៉ុស្តិ៍អូរឫស្សី២ឡើងទៅដល់ក៏ឃើញជនសង្ស័យ ដែលជាជនជាតិវៀតណាមកំពុងតែចាក់ថ្នាំញ្ញៀន ហើយគោលបំណងប៉ុនប៉ងលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះ សំណាងអាក្រក់អី ម្ចាស់ផ្ទះបានចាក់សោទ្វារផ្ទះ ទើបជនសង្ស័យអត់មានសោចេញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍អូរឫស្សី២នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី