ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ចូលរួមសន្និបាតគណបក្ស ប្រជាជន សង្កាត់ស្វាយប៉ាក ត្រៀមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់ដំណើរឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ គណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា សង្កាត់ស្វាយ ប៉ាក នៅព្រឹកថ្ងៃទី ០៩ ខែមករា នេះ បានរៀបចំសន្និបាតផ្ទៃក្នុង ដោយមានការចូលរួមពីសមាជិក-សមាជិកា ជាង១ពាន់នាក់ ក្នុងគោលបំណង ដើម្បីពិនិត្យវាយតម្លៃ អំពីសមិទ្ធផល នៃការអនុវត្ត កម្មវិធី នយោបាយអភិវឌ្ឍន៍ សង្កាត់អាណត្តិទី៣ រយៈពេល០៥ឆ្នាំ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ និង ទិសដៅភារកិច្ច សម្រាប់រយៈពេលបន្ត ចាប់ពីពេលនេះរូហូតដល់ ថ្ងៃបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨ ។

លោក អូស្មាន ហាស្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដែលវាជាការបោះឆ្នោត ដ៏ សំខាន់ក្នុងការជ្រើសរើសអ្នកដឹកនាំ ក្នុងមូលដ្ឋាន ដើម្បីបន្តការអភិវឌ្ឍ ប្រទេសជាតិ ការបោះឆ្នោតនេះ ក៏មានដៃគូ គណបក្សដ៏ទៃ ទៀត នឹងធ្វើការប្រកួតប្រជែងជាមួយយើងផងដែរ ។ ដូច្នេះ ដើម្បីឲ្យការ បោះឆ្នោតនេះ ទទួលបានជោគជ័យ ថ្ងៃនេះសមាជិកសមាជិកា ត្រូវសម្រេច ចិត្តឲ្យបានត្រឹមត្រូវ នូវការជ្រើសរើសតំណាងគណបក្ស ឬក៏បេក្ខភាពក្នុងការឈរឈ្មោះ ប្រកួតប្រជែង ក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ នាពេលខាងមុខនេះ។

គោលជំហរ សហគមន៍ នៃ គណបក្សប្រជាជនកម្ពុជា យើង នូវតែបន្ដគាំទ្រ បេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី រហូត ។ ដោយសារ សម្តេចអគ្គមហាសេនាបតីតេជោ លោកបានសាងនូវស្នាដៃ រកសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងគ្នាហើយ មិនមានការរើសអើងនឹងគ្នាអ្វីឡើយ ។

លោកបន្ដថា ៖ បន្ទាប់ពី ការ បោះឆ្នោត ឃុំ/សង្កាត់ ឆ្នាំ២០១៧ យើងក៏មានការបោះឆ្នោត ជ្រើស តាំង តំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ផងដែរ ដែលជាការ បោះ ឆ្នោតដើម្បី រៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ក៍ បានសម្រេចផ្តល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រី តែមួយគត់នៅគ្រប់អាណត្តិ។ ដូច្នេះដើម្បីអាចអោយសម្តេច បន្តធ្វើជា នាយករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៍ ជាតិតទៅមុខទៀត គឺយើងទាំង អស់គ្នាត្រូវបោះឆ្នោតជូន គណ បក្សប្រជាជនកម្ពុជា។

លោក អូស្មាន ហាស្សាន់ បានរំលឹកថា ៖ លោកក៍សូមចូលរួមចាប់អារម្យ ក្នុងអង្គ សន្និបាតនេះ ដែរ សមាជិកសមាជិកា នៃអង្គសន្និបាត មួយចំនួន បាន លើកឡើងអំពីបញ្ហគ្រឿងញៀន ដែលជាកង្វល់រួមរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន៕ សំរិត

image1 image2 image3 image4 image5 image6 image7 image8 image9


ចែករំលែក៖