ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២៣ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នៅចំណុចតំបន់ទួលរ៉ាវ ព្រំប្រទល់ ភូមិរនាម និងភូមិត្របែក ស្រុកសណ្ដាន់ មានករណីចោរប្លន់ម៉ូតូដោយប្រើហិង្សាយកពូថៅកាប់ជនរងគ្រោះ បង្កឲ្យស្លាប់ ម្នាក់និងរបួសធ្ងន់ម្នាក់ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះទំ សុធី ហៅស្រួច អាយុ៣២ឆ្នាំ រស់នៅភូមិ រនាម ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសំលាប់ជនរងគ្រោះយកម៉ូតូ ពេលជនរងគ្រោះជិះជាមួយគ្នាដល់ចំណុចកើតហេតុជនសង្ស័យបានយកពូថៅ កាប់ទៅលើជនរងគ្រោះពីរនាក់ជាច្រើនពូថៅធ្វើអោយរបួសយ៉ាងធ្ងន់ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះទី១.ឈ្មោះជួនសីឡា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ភូមិ ត្របែក ឃុំ មានជ័យ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ រងរបួសធ្ងន់ បញ្ជូនទៅពេទ្យខេត្តកំពង់ធំ ទី២.ឈ្មោះ ហ៊ុន ភាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ ។
សាកសពត្រូវបានសាច់ញាតិបងប្អូនយក់ទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ករណីនេះសមត្ថកិច្ច កងរាជអាវុធហត្ថនិង នគរបាល ស្រុកកុំពុងស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសទៅតាមច្បាប់ បញ្ជាក់ម៉ូតូម៉ាកc125 ពណ៌ខ្មៅ សេរី 2014 មិនស្គាល់ផ្លាកលេខ៕ ប៊ុន រិទ្ធី