ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខពីសិល្បៈជាង៣ឆ្នាំ សម ម៉ាណា ក្លាយជាមន្ត្រីយោធាពាក់ស័ក្កិ៤

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ចម្រៀង និងបង្ហាញម៉ូត កញ្ញា សម ម៉ាណា បានបញ្ចប់ការងារសិល្បៈយ៉ាងស្ងាត់កំបាំងអស់រយៈពេលជាង៣ឆ្នាំមកហើយ។ ថ្មីៗនេះនាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងព្រោះតែរូបថតស្លៀកសម្លៀកបំពាក់ និងពាក់ស័ក្កិ៤នៅលើស្មាទៅវិញ។

កន្លងមកមានការលើកឡើងថា នៅពីក្រោយការបាត់មុខនេះ ត្រូវបានគេទម្លាយថា នាងអាចនឹងផ្អាកការងារសិល្បៈក្នុងរយៈពេលវែងឬលែងរវីរវល់ក្រោយពេលមានម្ចាស់ចិត្ត ប៉ុន្តែនាងបានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយរូបថតក្នុងសម្លៀកបំពាក់ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ត្រី។

ការភ្ញាក់ផ្អើលនេះ ព្រោះតែគេមិនដែលដឹងទេ ថាតារាស្រីរូបនេះ ធ្លាប់បានចូលបម្រើការងារជាមន្ត្រីយោធាចាប់តាំងពីឆ្នាំណានោះដែរ ដែលសូម្បីតែអ្នករួមអាជីពនាង ក៏មិនដែលដឹងដែរថា នាងចូលបម្រើការងារជាមន្ត្រីរាជការចាប់ពីពេលណាមកដែរ។

មិនទាន់ស្វែងរកការបញ្ជាក់ណាមួយពី សម ម៉ាណា បាននៅឡើយទេ ប៉ុន្តែកន្លងមកនាងធ្លាប់លេចលឺអំពីចំណងស្នេហ៍ជាមួយអ្នកជំនួញមានទ្រព្យមានងាជាឧកញ៉ាហើយបុរសនេះដែរ ក៏ជាអ្នកដែលផ្ចុងផ្តើមនាងបើកហាកថែរក្សាសម្រស់នៅម្តុំខាងមុខទូរទស្សន៍អាស៊ីអាគ្នេយកាលពីប៉ុន្មានឆ្នាំមុននោះ។

គួរបញ្ជាក់ដែរថា សម ម៉ាណា ជាអតីតសមាជិកក្រុមរៃមាសតោមាស និងជាតារាសម្តែងនិងបង្ហាញម៉ូត។ត្រូវបានគេចាត់ចូលក្នុងចង្កោមតារាសម្តែងល្បីល្បាញគួរសមហើយសកម្មភាពច្រៀងរាំ និងបង្ហាញម៉ូដរបស់នាង ក៏លេចធ្លោមិនចាញ់សមាជិកក្រុមប៉ុន្មានឡើយ។ ប៉ុន្តែការបាត់មុខពីវិស័យលិល្បៈឈឹងបានធ្វើឲ្យមានការសង្ស័យថា នាងអាចនឹងមានដំណឹងល្អឆាប់ៗនឹងលែលនឹកនាការងារសិល្បៈតែម្តងហើយនាងកម្រនឹងបង្ហាញវត្តមានក្នុងកម្មិវិធីរបស់អ្នកសិល្បៈធម្មតាណាស់។

អ្នកសិល្បៈម្នាក់លើកឡើងថា ទោះមុខជំនួញបរាជ័យកន្លងមកក្តី ក៏សម ម៉ាណា នៅតែរស់ក្នុងជីវិតបែបហ៊ឺហារដដែល នាងមានរថយន្តទំនើបជិះ សម្ភារៈប្រើប្រាស់ថ្លៃៗ ដែលអ្នករួមជំនាន់តែកោតសរសើរពីវាសនានាងគ្រប់ៗគ្នាផងដែរ ៕ វឌ្ឍនា

5 chetha-137 e


ចែករំលែក៖