ខេត្តស្ទឹឹងត្រែង៖ កម្ពុជា និងឡាវ បានសម្ពោធដាកក់ឲ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ។
សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមថា៖ «នៅព្រឹកថ្ងៃទី១០ ខែមករា នេះ ខ្ញុំនិង លោក ថងលូន ស៊ីស៊ូលីត (Thongloun SISOULITH ) នាយករដ្ឋមន្រ្តីឡាវ មានកិត្តិយសបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ច្រកព្រំដែនអន្តរជាតិថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងមិត្តភាពនិងសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ជាពិសេសគឺដើម្បីពង្រីក និងសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលនឹងជួយលើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋប្រទេសទាំងពីរអោយកាន់តែប្រសើរឡើង។ ច្រកព្រំដែននេះក៏នឹងជួយសម្រួលដល់ទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ។ ដោយកត្តាសន្តិភាព ទើបផ្តល់ឱកាសអោយប្រទេសយើងកាន់តែមានលទ្ឋភាពច្រើនឡើងក្នុងការបើក ច្រកអន្តរជាតិដូចមានស្រាប់នៅថ្ងៃនេះ។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ រួមទាំងពាណិជ្ជករ និងទេសចរណ៍ ជួបតែសេចក្តីសុខ សំណាងល្អ ក្នុងការធ្វើដំណើរ និងក្នុងការប្រកបរបរទទួលទានមានបានគ្រប់ៗគ្នានៅក្នុងឆ្នាំសកលថ្មី ២០១៧ នេះ» ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1213304595384702/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1213259765389185/” width=”600″ height=”400″ onlyvideo=”1″]