ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ រាជធានីភ្នំពេញ មានផែនការពង្រីកខ្សែរត់សេវារថយន្តក្រុងឲ្យបាន៥ខ្សែបន្ថែមទៀត ក្នុងឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរ រាជធានីភ្នំពេញមានផែនការពង្រីកខ្សែរត់សេវារថយន្តក្រុងឲ្យបាន៥ខ្សែបន្ថែម ទៀត ក្នុងឆ្នាំ២០១៧ ប្រសិនបើភាគី ចិនផ្តល់ជំនួយរថយន្តក្រុង ដល់សាលារាជធានីភ្នំពេញ ចំនួន ១០០គ្រឿងតាមផែន ការដែលបានគ្រោងទុក ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ។

ក្នុងកិច្ចប្រជុំគណៈកម្មការអាជីវកម្មរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំ ពេញនៅព្រឹកថ្ងៃទី១០ ខែមករា លោកអ៊ាង សុឃីម អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង រាជធានីភ្នំពេញបានមានប្រសាសន៍ថា ការឈានទៅពង្រីកខ្សែរត់សេវារថយន្តក្រុងឲ្យបាន ៥ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមរយៈសេវា ដឹកជញ្ជូនសាធារណៈ។

លោកបញ្ជាក់ថា ប្រសិនបើភាគីចិនផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង និងភាគីជប៉ុនផ្តល់ជំនួយរថយន្តក្រុងចំនួន១៤០គ្រឿង ដល់រាជធានីភ្នំពេញព្រមគ្នាៗ នោះនឹងមាន លទ្ធភាពអាចពង្រីកខ្សែរត់សេវារថយន្តក្រុងរហូតដល់១០ខ្សែ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំ ណើរបានតាមសេចក្តីត្រូវការក្នុងការធ្វើដំណើរក្នុងរាជធាភ្នំពេញ។

លោកបន្តថា ដើម្បីឈានទៅបង្កើតបានគម្រោងខ្សែរត់សេវារថយន្តក្រុងនេះតាមផែនការ អាជ្ញាធរ កំពុងតែដោះស្រាយបញ្ហាចំណត ប្រពន្ធ័ផ្លូវរត់ រួមទំាងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធ្វើឲ្យសេវា រថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញបានប្រតិបត្តិការដោយរលូន មិនរំខានដោយការកកស្ទះ ចរាចរណ៍ ហើយកាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អាជ្ញាធរប្តេជ្ញាកែលម្អប្រពន្ធ័ដឹកជញ្ជូនសា ធារណៈនេះឲ្យកាន់តែប្រសើរ បើពុំដូច្នោះទេគម្រោងសេវារថយន្តក្រុងសាធារណៈដែលខំបង្កើតឡើង រយៈពេលជាង២ឆ្នាំមកនេះអាចនឹងបរាជ័យជាមិនខាន។

លោកអៈអាងថា ដើម្បីសម្រួលការធ្វើចរាចរណ៍របស់សេវារថយន្តក្រុងរបស់រាជធានីនេះ អាជ្ញាធរមាន ផែនការបញ្ឈប់សកម្មភាពលែងឲ្យរថយន្តឈ្មូលចូលទៅក្នុងក្រុងបន្តទៀត ហើយសេវារថយន្តសាធារណៈរបស់ក្រុងនេះ នឹងបំពេញសេវាបន្តដើម្បីជួយទប់ស្កាត់កុំឲ្យរថយន្តធំៗចូលទៅក្នុងក្រុងនាំឲ្យកាន់តែកកស្ទះ ហើយនៅពេលដែលសេវារថយន្តក្រុងរបស់រាជធានីមានដំណើរការល្អនោះ នឹងទាក់ទាញប្រជាពលរដ្ឋឲ្យកាន់តែចាប់អារម្មណ៍លើការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួមនេះហើយកាត់បន្ថយការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឯកជននៅតាមដងផ្លូវក្នុងក្រុងដែលកំពុងប្រឈមការកកស្ទះជាប្រចាំ។

លោកហាន គឹមស៊ានប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ប្រសិនបើសាលារាជធានី ភ្នំពេញពង្រីកខ្សែរត់សេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុងបានកាន់តែច្រើនកាន់តែឆាប់គឺ កាន់តែល្អ សម្រាប់ប្រជាពលរដ្ឋ ព្រោះវាមានភាពងាយស្រួលក្នុងការដំណើរប្រកបដោយសុវត្ថិភាព និងមានតម្លៃថោក។ លោកបន្ថែមថា ដើម្បីឲ្យសេវារថយន្តសាធារណៈនេះកាន់តែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ សាលាក្រុងគួរតែពង្រឹងការផ្តល់សេវាឲ្យបានល្អ មានចំណត់ត្រឹមត្រូវ ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើររង់ចាំ ហើយត្រូវដោះស្រាយឲ្យបានចំពោះសណ្តាប់ធ្នាប់នៅតាមចំណីផ្លូវដើម្បីឲ្យអ្នកថ្មើរជើងអាចធ្វើដំណើរបានដោយងាយស្រួលមិនបារម្ភ ពីបញ្ហាសុវត្ថិភាព។

សូមបញ្ជាក់ថា៖ រហូតមកទល់ពេលនេះនៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែ ហើយដែលកំពុងដាក់ឲ្យដំណើរការសាកល្បងក្នុងនោះខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅ ដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ ខ្សែទី២ ចេញពីផ្សាររាត្រី ទៅ ដល់ ក្រុងតាខ្មៅខេត្តកណ្តាល និងខ្សែទី៣ ចេញពីផ្សារចាស់ ឆ្ពោះទៅ ផ្លូវកម្ពុជាក្រោម ដល់ រង្វង់មូល ចោមចៅទើបត្រឡប់មក ។

យោងតាមរបាយការណ៍ក្នុងរយៈ ពេល១១ខែ ឆ្នាំ២០១៦កន្លងទៅ សេវារថយន្តក្រុង សាធារណៈមមានអ្នកជិះសរុបចំនួន២.១៦៧ ០២២ នាក់ ក្នុងអ្នកបង់ថ្លៃចំនួន ១៣៤២១២៩ នាក់អ្នកឥតបង់ថ្លៃចំនួន៨២៤៨៩៣នាក់ជាមធ្យមអ្នកជិះមាន ចំនួន៦ពាន ់៥រយនាក់ ក្នុងមួយថ្ងៃហើយរកចំណូលបាន ជាង២០ពាន់លាន រៀល និងចំណាយ ជា១៤ពាន់លាន រៀល ៕ សំរិត

image1 image2


ចែករំលែក៖