ព័ត៌មានទាន់ហេតុការណ៍៖

ច្រមុះធុនត្រាលោកស្រីអភិបាលស្រុកអូរជុំខ្ទេចទាំងស្រុង ខណ:ពន្លះជំហៀងណាវ៉ារ៉ាក្នុងផ្លូវអាទិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តសេរីទំនើប ម៉ាកធុនត្រាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC.9217 ដែលត្រូវបានគេស្គាល់ឈ្មោះ ហឿង ខឿង អភិបាលស្រុកអូរជុំ បើកបរខុសបទដ្ឋានបច្ចេកទេសល្មើសនឹងច្បាប់ចរាចរណ៍ក្នុងផ្លូវបែកជាបួន បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅបណ្តាលក្រុងបានលុង។

ហេតុការណ៍ភ្ញាក់ផ្អើលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១២នឹង១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នៅត្រង់ចំណុចផ្លូវបែកជាបួនទល់មុខការ៉ាស់សាំតេលា ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តណាវ៉ារ៉ាពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AD.1785 បើកបរតាមបណ្តោយផ្លូវជាតិលេខ៧៨ក្នុងទិសដៅពីលិចទៅកើតល្បឿនមធ្យម អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ សេង ផាន់ណារ៉ា ភេទប្រុសមានទីលំនៅភូមិចែត្រ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។

អ្នករួមដំណើរឈ្មោះ ឈិន ម៉េងហឿន(ប្រពន្ធនឹងកូនតូច)មានមុខរបរ គ្រូបង្រៀននៅស្រុកបកែវ។

ខណះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តម៉ាកធុនត្រារបស់លោកស្រីអភិបាលស្រុកអូរជុំបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន(ផ្លូវតូចបែកជាបួន)បានបុកទៅលើរថយន្តណាវ៉ារ៉ាយ៉ាងពេញទំហឹងតែម្តងចំជំហៀងខាងឆ្វេងធ្វើឲ្យរថយន្តណាវ៉ារ៉ាវិល៣ជុំ បែរក្បាលរថយន្តទៅលិចវិញខូចខាតយ៉ាងដំណំសំណាងល្អពុំបានប៉ះពាល់ដល់អាយុជីវិតមនុស្សនឹងអ្នកធ្វើដំណើរតាមដងផ្លូវ។

ក្រោយពេលកើតហេតុលោកស្រី អភិបាលស្រុកអូរជុំបើកទ្វារត់គេចខ្លួនបាត់ស្រមោល។

បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោកចុះមកអន្តរាគមន៍ធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមនិតវិិធីច្បាប់ចរាចរណ៍ ៕ វុទ្ធឦសាន

img-20170110-wa0029 img-20170110-wa0030 img-20170110-wa0031 img-20170110-wa0032 img-20170110-wa0033 img-20170110-wa0034 img-20170110-wa0035


ចែករំលែក៖