ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ដោយជាប់ពីបទជួញដូរគ្រឿងញៀនកាលពីម៉ោង០៩និង៥០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៥ ក្រុម០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការណ៍បង្ក្រាបជនសង្ស័យខាងលើដឹកនាំផ្ទាល់ដោយលោក វរះសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ លោកវរៈសេនីយ៍ គួក សុខហួរ អធិការរងនិងដោយមានការសំម្របសំរួលពីលោក កុល ប៊ុន ព្រៈរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងកម្លាំសមត្ថកិច្ចជាច្រើននាក់ចូលរួមផង។
ជនសង្ស័យទាំង៣នាក់នេះទី១ឈ្មោះតាំង ស៊ីថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ប្តី)។ ជនសង្ស័យ២ឈ្មោះ ពិច សូរិយា ភេទស្រី អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ បន្ទប់ជួលលេខ១៤ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតភូមិបឹងស្នោរ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាប្រពន្ធ និងទី៣ ឈ្មោះ វង្សពិសា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ។
សមត្ថកិច្ចបានប្រាប់ថា មុនឈានឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធខាងលើខណះដែលសមត្ថកិច្ចប្រើល្បិចអូសទាញអោយជនសង្ស័យយកថ្នាំញៀនទៅអោយនៅចំណុចផ្លូវ១០១៥ក្រុម០៣ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ខណៈដែលជនសង្ស័យយកថ្នាំញៀនទៅអោយកម្លាំងសមត្ថកិច្ច ក៍ចាប់ឃាត់ និងឆែកឆេរខ្លួនឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ធំ និង០៥កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ មួយគ្រឿង ។
សមត្ថកិច្ចបានប្រាប់ទៀតថា ក្រោយពីចាប់ឃាត់ខ្លួនប្តីប្រពន្ធខាងលើបាននាំខ្លួនមកឆែកបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវឆែកឆេរជាលិទ្ធិផលដកហូតបាន ថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ធំទៀតជញ្ជើងថ្លឹងចំនួនមួយនិងឧបករណ៍ប្រើប្រាស់មួយចំនួនក្រោយមកសមត្ថកិច្ចបានប្រើវិធីតាមជំុនាញឈានដល់់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វង្សពិសា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោនិងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំបន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួម និងវត្ថុតាងត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា