ព័ត៌មានទាន់ហេតុការណ៍៖

គ្លីនិគសែនសុខសាន្តត្រូវបានលោក សុខកែវ បណ្ឌិត ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចបិទទ្វារ

ចែករំលែក៖

ប៉ោយប៉ែតៈ បន្ទាប់ពីមានពាក្យបណ្តឹងពីសាច់ញាតិ ស្ត្រីរងគ្រោះដោយសារពស់ចឹកស្លាប់ក្នុងគ្លីនិកនាពេលកន្លងមកនោះ មន្ទីរសម្រាកព្យាបាល សែនសុខសាន្ត មានទីតាំងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានបិទទ្វារកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ ក្រោមការដឹកនាំដោយលោក សុកកែវ បណ្ឌិត ព្រះរាជ អជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោករឿន សុភី ប្រធានបច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកម្លាំងសមត្ថកិច្ចក្រុង អាជ្ញាធរក្នុងមូលដ្ឋានផងដែរ។

គួរបញ្ជាក់ថា កន្លងមកមន្ទីរសម្រាកព្យាបាលខាងលើ ដែលត្រូវបានព្រះរាជអាជ្ញាបិទអាជីវកម្មនេះ មានការធ្វេសប្រហែសព្យាបាល ស្ត្រីពស់វែកក្របីចឹកដៃម្នាក់ស្លាប់ កាលពីព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងគ្លីនិគសែន សុខសាន្ត មានទិតាំងខាងលើ បន្ទាប់ពីសាច់ញ្ញាតិដឹកតាមម៉ូតូយកសង្គ្រោះបន្ទាន់ បែរជាហ៊ានទទួលព្យាបាលទាំងខ្លួនគ្មានលទ្ធភាព បណ្តាលឲ្យអ្នកជំងឺស្លាប់ ក៏ត្រូវបានសាច់ញាតិសពស្ត្រីរងគ្រោះប្តឹងតែម្តង ហើយពេលនេះ ព្រះរាជអាជ្ញាបានបិទទ្វារមន្ទីរសម្រាកព្យាបាលនេះ ធ្វើឲ្យគ្លីនិកមួយចំនួនទៀតក្នុងក្រុងប៉ោយប៉ែតមានការភ័យខ្លាចផងដែរ ។

ជុំវិញរឿងរ៉ាវបិទទីតាំងគ្លីនិកខាងលើ លោកកែវ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យបានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ថា ជុំវិញរឿងនេះ គឺក្រសួងសុខាភិបាលបានឲ្យគ្លីនិកខាងលើផ្អាកមួយរយះសិន ព្រោះតែកំហុសរបស់គាត់ ដែលយឺតយ៉ាវក្នុងការបញ្ជូន អ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ដែលបណ្តាលឲ្យអ្នកជំងឺស្លាប់ធ្វើឲ្យក្រុមសាច់ញាតិសពអ្នកជំងឺប្តឹង៕ វណ្ណា

aes-1 aes-3 aes-4 aes-5 aes-6 aes-7 aes-8 aes-2


ចែករំលែក៖