ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅមុខពេទ្យលោកសង្ឃ ត្រូវកំលាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ហើយដកហូតបាន ថ្នាំញៀន៧កញ្ចប់ធំ ជញ្ជីងថ្លឹងចំនួនពីរ ថង់រំលែកថ្នាំញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ដើម្បីឆ្លើយតបនឹងគោលការណ៍របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅដើមឆ្នាំ២០១៧នេះ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការណ៍បង្ក្រាបអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនដូចភ្លៀងរលឹមជាក់ស្តែង កាលពីវេលាម៉ោង ២១និង០០ នាទីយប់ថ្ងៃទី១០ខែមករា ឆ្នាំ ២០១៧ កំលាំងនគរបាលខណ្ឌសែនបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១១នាក់បន្តទៀតដែលជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសថា ដោយមានបទបញ្ជារពីឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលពីលោក កុល ប៊ុន
ព្រះរាជអាជ្ញរងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបាន បញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់ ក្នុងនោះមានស្រីម្នាក់ហើយនិងដកហូត ថ្នាំញៀន៧កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំញៀនចំនួនពីរ ថង់សំរាប់រំលែកថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌសែនសុខ។
ជនសង្ស័យទាំង១១នាក់នេះ ទី ១.ឈ្មោះរស់ មករា ភេទប្រុស អាយុ២៦ឆ្នាំ ២.ឈ្មោះ យឿន ស្រ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ ៣.ឈ្មោះសួស សុធី ភេទប្រុស អាយុ៦១ឆ្នាំ ៤.ឈ្មោះហេង តាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ៥.ឈ្មោះផុន វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ៦.ឈ្មោះសៀង យៀត ភេទប្រុសអាយុ៣១ឆ្នាំ ៧.ឈ្មោះ កាត់ ញ៉ាញ់ ភេទ ប្រុស អាយុ ២៤ឆ្នាំ ៨.ឈ្មោះ តាន់ លីហេង ភេទប្រុស អាយុ ១៨ឆ្នាំ ៩.ឈ្មោះ សន ចន្ថា ភេទប្រុស អាយុ ២០ឆ្នាំ ១០.ឈ្មោះ សុខ ណាលីន ភេទស្រី អាយុ២០ឆ្នាំ។
បច្ចុប្បន្នក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់បន្ត៕ តុង សីហា