ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហ កម្ម និងសិប្បកម្មបានឲ្យដឹងថា ឆ្នាំ២០១៦ កម្ពុជាមានរោងចក្រកើនឡើងដល់ ១.៥៧៩ ហើយបានស្រូបយកកម្លាំងពលកម្មបម្រើការងារចំនួន៩២១.៨៥៨នាក់ ផងដែរ ។
របាយការណ៍ដដែលបានឲ្យដឹងទៀត ថា ការចុះបញ្ជីរោងចក្រនៅក្រសួងឧស្សាហ កម្ម និងសិប្បកម្មសម្រាប់ឆ្នាំ២០១៦គឺមាន ចំនួន១៤១រោងចក្រ ក្នុងនោះសរុបរោង ចក្រទាំងអស់គឺកើនឡើងដល់១.៥៧៩ រោងចក្រ ខណៈដែលនៅឆ្នាំ២០១៥មានចំនួនត្រឹមតែ១.៤៥០រោងចក្រប៉ុណ្ណោះ ។
នៅក្នុងវិស័យឧស្សាហកម្ម និងសិប្ប កម្មចំនួនរោងចក្រតាមផ្នែកនីមួយៗមាន ការកើនឡើងដូចជា ផ្នែកអាហារ ភេសជ្ជៈ និងបារីមានចំនួន១៣៥រោងចក្រ ស្មើនឹង ១២,៥ភាគរយ ផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសម្លៀកកបំពាក់ ស្បែកជើង និង កាបូបមានចំនួនជាង១.០៧៩រោងចក្រ ស្មើនឹង៧,១៥ភាគរយ ផ្នែកផលិតផលពី ក្រដាស និងក្រដាសមានចំនួន៤៣រោង ចក្រស្មើនឹង១៣,១៥ភាគរយ ផ្នែកលោហៈ រ៉ែមិនមែនលោហៈ មានចំនួន៣១រោងចក្រ ស្មើនឹង១៩,២៣ភាគរយ ផ្នែកឧស្សាហកម្ម គីមី កៅស៊ូ និងប្លាស្ទិក មានចំនួន១១០រោង ចក្រស្មើនឹង១០ភាគរយ ផ្នែកឧស្សាហ កម្មកែច្នៃលោហៈមានចំនួន១១រោងចក្រ ស្មើនឹង១១ភាគរយ ផ្នែកសង្ហារិមមាន៣៤ រោងចក្រ ស្មើនឹង២១,៤៣ភាគរយ និងផ្នែក ឧស្សាហកម្មផ្សេងៗទៀតមានចំនួន៣៦ រោងចក្រស្មើនឹង១៦,១២ភាគរយផងដែរ។
នៅក្នុងឆ្នាំ២០១៦រោងចក្រទាំងនោះបានស្រូបយកកម្លាំងពលកម្មសរុបចំនួន ៩២១.៨៥៨នាក់ ក្នុងនោះពលករបម្រើការ ងារលើផ្នែកវិស័យឧស្សាហកម្មតម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូបមានចំនួន ៧៩៨.៨១៥នាក់ បើគិតជាភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០១៥នៅក្នុងរយៈពេលដូចគ្នាគឺកើនឡើងចំនួន ៧ភាគរយ ក្នុងនោះសម្រាប់ពលកម្មដែលបានបង្កើតថ្មីនៅក្នុងឆ្នាំ២០១៦រាប់បញ្ចូលទាំងពលករស្ថិតក្នុងគម្រោងផែនការផងនោះមានចំនួន៦២.៣១២នាក់ ៕ ហេង សូរិយា