ព័ត៌មានទាន់ហេតុការណ៍៖

អាប៊ុលមួយគ្រឿងឈួសឆាយដីធ្វើផ្លូវជាតិលេខ៥៦A ជាន់ម៉ីនផ្ទុះដាច់ស្រវាក់

ចែករំលែក៖

បន្ទាយមានជ័យៈ អាប៊ុលមួយគ្រឿង ឈួសឆាយធ្វើផ្លូវជាតិលេខ៥៦A ជាន់ម៉ីនតោនសល់ពីសម័យសង្គ្រាម ផ្ទុះដាច់ច្រវាក់ បង្កការភ្ញាក់ផ្អើល តែសំណាងអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥៦A ឋិតក្នុងភូមិ/ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា មុនកើតហេតុ មានគ្រឿងចក្រឈួសដីមួយគ្រឿង ធ្វើផ្លូវរបស់ក្រុមហ៊ុនខេមឌិច ដែលបើកបរដោយឈ្មោះ ចន ស៊ីណាល ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ពេលឈួសឆាយ ដល់ចំណុចកើតហេតុខាងលើ ក៏ជាន់មីនតោន សល់ពីសម័យសង្គ្រាមផ្ទុះតែម្ដង បណ្ដាលគ្រឿងចក្រដាច់ច្រវាក់ ចំណែកឯអ្នកបើកបរបានរងរបូសស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវដែលកំពុងតែស្ថាបនា ខាងលើនេះ ក៏គ្មានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដោយសារគ្រាប់មីនដែលផ្ទុះនោះដែរ ។

ក្រោយពីកើតហេតុសមត្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ រួចរាល់បានប្រគល់គ្រឿងចក្រ ឲ្យក្រុមហ៊ុនខាងលើដើម្បីយកទៅជួសជុលខ្លួនឯង ៕ វណ្ណា

ew r re s sew


ចែករំលែក៖