ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉កដែក បែកកង់ក្រោយទាញចូលប្រឡាយធ្លាក់ម្ចាស់បោកក្បាលនឹងថ្មស្លាប់នឹងកន្លែងកើតហេតុ

ចែករំលែក៖

ប៉ោយប៉ែតៈ បុរសម្នាក់ បើករម៉ូតូសណ្ដោងរ៉ឺម៉កដឹកទំនិញចាប់ហួយ យកទៅលក់ ចៃដន្យរ៉ឺម៉កបែកកង់ក្រោយ ទាញចូលក្នុងប្រឡាយដួលបោកក្បាលនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំងាយពីមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតប្រហែល១០០ម៉ែត្រ ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ អឹម វី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបលក់ដូរ មានស្រុកកំណើតនៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកសង់ ពណ៌ខ្មៅសេរី២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2S.0558 សណ្ដោងរ៉ឺម៉កដែកដឹកទំនិញចាប់ហ៊ួយ ចេញពីក្រុងប៉ោយប៉ែត ជាមួយប្រពន្ធដើម្បីយកទៅលក់នៅឯភូមិរបស់ខ្លួន លុះដល់ចំណុចកើតហេតុ រ៉ឺម៉កដែករបស់គាត់បែកកង់ក្រោយ ផ្នែកខាងស្ដាំ ក៏ទាយចូលក្នុងប្រឡាយធ្លាក់ម្ចាស់អ្នកបើកបរបោកក្បាលចំថ្មបណ្ដាលឲ្យស្លាប់ចោលប្រពន្ធនៅកន្លែងកើតហេតុតែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានហៅកង់បីដឹកសពរងគ្រោះទៅវត្តផ្សារកណ្ដាលដើម្បីបូជា ឲ្យប្រពន្ធយកធាតុទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកំណើត ៕ វណ្ណា

vse-6 vse-5 vse-4 vse-3 vse-2 vse-1


ចែករំលែក៖